វីដេអូ និងរឿងរ៉ាវ​យន្តហោះ​បុក​អគារ​អាមេរិក ដែល​ធ្វើឱ្យ​មនុស្សស្លាប់​ជិត ៣ពាន់​នាក់

  • 2019-09-11 08:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ

ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ក្រុម​សកម្ម​ប្រយុទ្ធ ១៩​នាក់ របស់​ក្រុម​អាល់កៃដា បាន​ប្រើ​យន្តហោះ​ចំនួន ៤​គ្រឿង ដោយ​មាន​ភ្ជាប់​ជាមួយ​គ្រាប់បែក​អត្តឃាត បើក​មក​វាយ​ប្រហារ​ដល់​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ក្នុង​នោះ យន្តហោះ ២​គ្រឿង បាន​បើក​ទៅ​បុក​អគារ​ភ្លោះ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ញូយ៉ក។ យន្តហោះ​ទី​បី បាន​បើក​ទៅ​បុក​នៅ​ខាងក្រៅ​មន្ទីរ​បញ្ចកោណ​អាមេរិក នៅ​ក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី ចំណែក​យន្តហោះ​ទី​៤ បាន​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង នៅ​ក្នុង​រដ្ឋ Pennsylvania។ មហា​ភេរវកម្ម​លើ​ទឹកដី​ប្រទេស​មហា​អំណាច​ទី​មួយ​ក្នុង​ពិភពលោក​នេះ បាន​សម្លាប់​មនុស្ស អស់​ជិត ៣​ពាន់​នាក់។

សូមទស្សនាវីដេអូ៖

តើ​នរណា​ជា​មេ​គំនិត​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ កញ្ញា​នេះ?

ក្រុម​សកម្ម​ប្រយុទ្ធ ១៩​នាក់​ដែល​វាយ​ប្រហារ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​នេះ មាន​មួយ​ចំនួន​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​មួយ​ចំនួន​ទៀត​មក​ពី​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​អារ៉ាប់។ ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង ១៩​នាក់​នោះ បាន​ទទួល​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ក្រុម​អាល់កៃដា ដែល​មាន អូសាម៉ា ប៊ីនឡាដិន ជា​អ្នក​ដឹកនាំ។ ហើយ អូសាម៉ា ប៊ីនឡាដិន ត្រូវ​បាន​ចោទ​ថា បាន​រៀបចំ​វាយ​ប្រហារ​អាមេរិក នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០០១ ជា​ការ​សងសឹក​និង​អាមេរិក ដែល​គាំទ្រ​អ៊ីស្រាអែល ក្នុង​សង្រ្គាម​ឈូង​សមុទ្រ​ពែក និង​ការ​ដាក់​កងទ័ព​នៅ​តំបន់​មជ្ឈិមបូព៌ា។

អូសាម៉ា ប៊ីនឡាដិន មេដឹកនាំ​អាល់កៃដា

ក្នុង​ចំណោម​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង ១៩​នាក់​នោះ មាន​មួយ​ចំនួន​បាន​រស់នៅ​សហរដ្ឋអាមេរិក​ជាង ១​ឆ្នាំ ហើយ​ថែម​ទាំង​បាន​ចូលរៀន​ផ្នែក​បើកបរ​យន្តហោះ​នៅ​សហរដ្ឋអាមេរិក​ទៀត​ផង។ ចំណែក​មួយ​ចំនួន​ទៀត បាន​ចូល​មក​សហរដ្ឋអាមេរិក ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ទី១១ ខែ​កញ្ញា ដើម្បី​រៀបចំ​វាយប្រហារ​តែ​ម្ដង។

តើ​មហា​ភេរវកម្ម​នេះ បាន​សម្លាប់​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់?

ជា​សរុប ព្រឹត្តិការណ៍​មហា​ភេរវកម្ម​ថ្ងៃ​ទី១១ ខែ​កញ្ញា បាន​សម្លាប់​មនុស្ស​ចំនួន ២ ៩៩៦​នាក់ ដែល​រួម​ទាំង​ក្រុម​សកម្ម​ប្រយុទ្ធ​អាល់កៃដា ចំនួន ១៩​នាក់​ផង​ដែរ។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់ មាន​ចំនួន ២ ៧៦៣​នាក់ បាន​ស្លាប់​ក្រោយ​យន្តហោះ ២​គ្រឿង បាន​បើក​បុក​អគារ​ភ្លោះ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាមេរិក។ ចំណែក ១៨៩​នាក់​ទៀត បាន​ស្លាប់ ក្រោយ​យន្តហោះ​ទី​បី បាន​បើក​ទៅ​បុក​នៅ​ខាងក្រៅ​មន្ទីរ​បញ្ចកោណ​អាមេរិក។ រីឯ​ចំនួន ៤៤​នាក់​ទៀត បាន​ស្លាប់​ក្រោយ​យន្តហោះ​ទី​៤ បាន​បើក​ទៅ​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង​នៅ​រដ្ឋ Pennsylvania។

ការ​វាយប្រហារ​នៅ​​អគារ​ភ្លោះ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាមេរិក
ការ​វាយប្រហារ​នៅ​មន្ទីរ​បញ្ចកោណ​អាមេរិក
យន្តហោះ​ក្រុម​ភេរវកម្ម ដែល​​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង​នៅ​រដ្ឋ Pennsylvania

តើ​អាមេរិក ឆ្លើយតប​នឹង​ភេរវកម្ម​នេះ យ៉ាង​ដូច​ម៉េច?

ភ្លាម​ក្រោយ​ការ​វាយប្រហារ ប្រធានាធិបតី​អាមេរិក George W. Bush បាន​ទាមទារ​ឲ្យ​ក្រុម​តាលីបង់​ប្រគល់ អូសាម៉ា ប៊ីលឡាដិន មក​ឲ្យ​សហរដ្ឋអាមេរិក។ ប៉ុន្ដែ​ក្រុម​តាលីបង់​បាន​បដិសេធ​ចំពោះ​ការ​ទាមទារ​របស់​អាមេរិក។

លុះ​ចូល​មក​ដល់​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០១ កងទ័ព​អាមេរិក​ចាប់ផ្ដើម​ចូល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​វាយប្រហារ​ក្រុម​អាល់កៃដា ដែល​ដឹកនាំ​ដោយ អូសាម៉ា ប៊ីលឡាដិន។ ចុងក្រោយ អូសាម៉ា ប៊ីលឡាដិន ត្រូវ​បាន​កងទ័ព​អាមេរិក សម្លាប់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី០២ ឧសភា ២០១១ គឺ ១១​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​មហា​ភេរវកម្ម​ដ៏​កក្រើក​ពិភពលោក​មួយ​នេះ៕

អត្ថបទ៖ វាសនា

អត្ថបទពេញនិយម
;