មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ចង់បង្កើនកិច្ចសហការជាមួយកងទ័ពកម្ពុជា
- 2019-09-12 01:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ចង់បង្កើនកិច្ចសហការជាមួយកងទ័ពកម្ពុជា
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក រីឆាត ប៊ឺរ (Richard Burr) មេបញ្ជាការកងទ័ពជើងគោក អូស្រ្តាលី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយទ័ពជើងគោកកម្ពុជា ក្នុងសកម្មភាពដែលបានអនុវត្តកន្លងមក។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីដែលតែងតែគាំទ្រ ផ្តល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា៕