ទាល់តែ​ធ្វើអ៊ី​ចឹង ទើប​យល់ពី​តម្លៃ​សត្វត្មាត

  • 2019-09-13 06:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​សាទរ​ទិវាយល់ដឹង​អំពី​សត្វត្មាត​អន្តរជាតិ​២០១៩ ក្រុមការងារ​អភិរក្ស​សត្វត្មាតកម្ពុជា​ និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​សេចក្តីជូន​ដំណឹង​ស្តីអំពី ការបញ្ឈប់​ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការ​ប្រើប្រាស់​បសុឱសថ​គ្រប់ប្រភេទ​ដែលមាន​សារធាតុផ្សំ​ឌីក្លូហ្វេណាក់ (DICLOFENAC)។ សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​សាល​ប្រជុំធំរបស់​អគ្គនាយកដ្ឋានសុខភាព​សត្វនិងផលិតកម្មសត្វ​​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩។

សិក្ខាសាលានេះ​ប្រារព្ធឡើងដើម្បី​ចូលរួមជាមួយ​ពិភពលោកក្នុងទិវាយល់ដឹងពីសត្វត្មាតនិងជម្រុញអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទស្តីពី ការបញ្ឈប់ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការប្រើប្រាស់បសុឱសថគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ (DICLOFENAC) ឫប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ (DICLOFENAC) ក្នុងការព្យាបាលសត្វគ្រប់ប្រភេទដែលអាចប៉ះពាល់ដល់ជីវិតរបស់សត្វត្មាតនៅកម្ពុជា (លេខ៧០២០ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩)។

កម្មវិធីប្រព្រិត្តទៅក្រោមអធិបតីរបស់​លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ(ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ) និងលោក អូ សេរី អគ្គនាយករង​នៃអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ(ក្រសួងបរិស្ថាន)និងមានការចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនិងមន្រ្តីជាន់ខ្ពស់មកពីខេត្តចំនួន៥ដែលមានវត្តមានសត្វត្មាត(ស្ទឹងត្រែង រតនគីរី មណ្ឌល់គីរី ក្រចេះ និងព្រះវិហារ) មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាននានាដែលចំនុះឲ្យអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ តំណាងអង្គការនិងស្ថាប័នដែលជាសមាជិកក្រុមអភិរក្សសត្វត្មាតកម្ពុជានិងអង្គភាពពាក់ព័ន្ធនានាប្រមាណជា៤៥នាក់។

ក្រោយពីចំណាយពេលមួយថ្ងៃដើម្បីស្តាប់បទបង្ហាញរបស់វាគ្មិនសំខាន់ៗអំពីសត្វត្មាតនិងផលប៉ះពាល់នៃបសុឱសថឌីក្លូហ្វេណាក់ សិក្ខាកាមក៏បានធ្វើការជជែក​ពិភាក្សាយ៉ាងសកម្មដើម្បីកំណត់សកម្មភាពអាទិភាពយកទៅអនុវត្តសំដៅធ្វើឲ្យសេចក្តីប្រកាសរបស់ក្រសួងមានប្រសិទ្ធភាពនិងបានជាប្រយោជន៍ដល់សត្វត្មាតជិតផុតពូជបំផុតរបស់​កម្ពុជា។

បសុឱសថឌីក្លូហ្វេណាក់ មាននៅលើទីផ្សានិងត្រូវប្រមូលដកហូតមកវិញ ក្រសួងបានបញ្ឈប់ក្នុងការផ្តល់អាជ្ញាប័ណ្ណនាំចូល ដេប៉ូលក់បសុឱស ពេទ្យសត្វភូមិ និងអជ្ញាធរមូលដ្ឋានគឺក្រុមគោលដៅដើម្បីធ្វើការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ចែកចាយនិងប្រើប្រាសថ្នាំនេះ។សូមជំរាបជូនថាបសុឱសថឌីក្លូហ្វេណាក់ ជាថ្នាំព្យាបាលសត្វគោក្របីប៉ុន្តែវាអាចបំពុលសំលាប់សត្វត្មាតបានយ៉ាងសាហាវនៅពេលសត្វត្មាតស៊ីសាកសពគោក្របីដែលមានសត្វធាតុថ្នាំនេះ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុក BirdLife International Cambodia Programme

;