មិនចង់ខ្មាសបរទេស យុវវ័យមួយចំនួនតូចងាកមកចូលរួមស្លៀកពាក់ឲ្យបានសមរម្យ នៅពេលទៅវត្ត

  • 2019-09-14 13:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«តាមកត់សម្គាល់ឃើញថានៅរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានបរទេសចូលរួមដែរ ពេលខ្លះយើងខ្មាសជនបរទេសដែរ គេស្លៀកសំលៀកបំពាក់ ប្រពៃណីខ្មែរស្អាតឲ្យផ្លឹងៗ ត្រង់យើងជាជនជាតិខ្មែរ ម្ចាស់របស់ ម្ចាស់ទ្រព្យ បែរទៅជា ស្លៀកពាក់មិនសមរម្យ»។ នេះជាសង្ឃដីកា របស់ព្រះតេជគុណ សឿ ហេង ព្រះចៅអធិការវត្តធុតង្គចំការដូង អំឡុងផ្ដល់កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន Sabay កាលពីថ្ងៃទី ១៣ កញ្ញា ២០១៩។

សង្ឃដីកាខាងលើនេះ ស្របពេលដែលប្រទេសកម្ពុជា បាននឹងកំពុងប្រារព្ធពិធីបុណ្យប្រពៃណីដ៏ធំ នោះគឺ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយពុទ្ធបរិស័ទ​ បាន​ធ្វើ​បុណ្យ​ទាន​ នៅ​តាម​វត្ត​ ដើម្បី​ឧទ្ទិសកុសល​ផល​បុណ្យ​ទៅ​កាន់​ជីដូនជីតា ដែល​បាន​ចែក​ឋាន​ទៅ។

សូមចុចអាន៖ គេសរសើរពេញប្រទេស! ជនបរទេសមួយក្រុមទៅដាក់បាយបិណ្ឌ ទន់ភ្លន់មិនចាញ់ខ្មែរ

ព្រះតេជគុណ មានសង្ឃដីកាទៀតថា តាមរយៈការសង្កេតប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា កំណើនយុវវ័យមកបំពេញកុសល នៅអំឡុងពេលមកពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌមានការកើនឡើង គួរជាទីមោទក ដែលបានមកធ្វើបុណ្យទាន។ វត្តមានរបស់យុវវ័យ ប្រៀបដូចជាទំពាំងដ៏ល្អបន្ដវេនថែរក្សានូវ ប្រពៃណី វប្បធម៌ ដោយប្រកាន់បាននូវ កាយ វាចារ និង ចិត្ត ល្អសមរម្យជាកូនខ្មែរ ដែលមកធ្វើបុណ្យទានក្នុងវត្ត អារាម។ ប៉ុន្ដែយុវវ័យមួយចំនួនតូច នៅប្រកាន់ឥរិយាបថមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ ជាពិសេសការស្លៀកពាក់ មិនសមរម្យ។

«តាមកត់សម្គាល់ឃើញថានៅរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានបរទេសចូលរួមដែរ ពេលខ្លះយើងខ្មាសជនបរទេសដែរ គេស្លៀកសំលៀកបំពាក់ ប្រពៃណីខ្មែរស្អាតឲ្យផ្លឹងៗ ត្រង់យើងជាជនជាតិខ្មែរ ម្ចាស់របស់ ម្ចាស់ទ្រព្យ បែរទៅជា ស្លៀកពាក់មិនសមរម្យ» ។

ព្រះតេជគុណ សឿ ហេង ព្រះចៅអធិការវត្តធុតង្គចំការដូង

ព្រះចៅអធិការបន្ដថា នៅពេលបរទេសចូលរួមពិធីបុណ្យសាសនារបស់ខ្មែរ ព្រោះគេចង់ដឹងអំពីទំនៀមទំលាប់របស់ខ្មែរ រាប់ចាប់តាំងពី របៀបរបបធ្វើបុណ្យ ម្ហូបអាហារ និង ការស្លៀកពាក់យ៉ាងម៉េច ។ ដូច្នេះ កូនខ្មែរ ជាពិសេសយុវវ័យគប្បីស្លៀកពាក់បែបប្រពៃណី បង្ហាញអំពីការគោរពផង ថែរក្សាផង និង ឲ្យបរទេសសស្ញប់ស្ញែងអំពីវប្បធម៌ និងប្រពៃណីខ្មែរ ។

រូបភាព​យក​ពីហ្វេសបុក ដែលកក្រើក​កាល​ពី​ឆ្នាំ​ ២០១៨ ដែលជនបរទេស​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ប្រជុំនទី ក្រពើហា ស្ថិត​នៅ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​

«យើងចេះទៅការគេ ខណៈមិនមានជនបរទេសផង យើងចេះស្លៀកពាក់បែបប្រពៃណីទៅបាន ចុះយើងមកបំពេញបុណ្យកុសល ខណៈ ជាវប្បធម៌ប្រពៃណី ម្ដេចមិនស្លៀកពាក់ អីចឹងមក។ ទី១ បង្ហាញដល់បរទេសឲ្យឃើញថា ជាតិខ្មែរពេលមានបុណ្យទាន មានការរៀបចំអាកប្បកិរិយា និង ស្លៀកពាក់ ទី២ បង្ហាញឲ្យចាស់ទុំដឹងថាយើងស្លៀកពាក់ចឹងត្រូវអត់ ? ទី៣ ការស្លៀកពាក់បែនេះក៏ជាប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ បានដឹង និងថែរក្សាតៗ និង តម្លៃរបស់ខ្មែរ»

ព្រះតេជគុណសង្ឃដីកាទៀតថា «ការស្លៀកពាក់បានសមរម្យ គឺបង្ហាញឲ្យឃើញតម្លៃ របស់យុវជនពិតប្រាកដ ហើយពិភពលោកមើលឃើញថា យុវជនខ្មែរ មានការស្រឡាញ់ជាតិ សាសនារបស់ខ្លួន»

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
;