ចៅសង្កាត់​កោះរ៉ុង​សន្លឹម ព្រមាន​ដល់​ពលរដ្ឋ​ដែល​បណ្តោយ​ឱ្យឆ្កែ​របស់​ខ្លួន ខាំភ្ញៀវទេសចរ

  • 2019-09-16 06:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​ឆ្កែ​របស់ខ្លួន ត្រូវ​ចងខ្សែ និង​ទ្រុង​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​ទទួល​ខុសត្រូវ​ពីម្ចាស់​ ជៀសវាង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដល់​ភ្ញៀវ​ទេសចរ ដោយ​កន្លងមក​មាន​សត្វ​ឆ្កែ​ខាំភ្ញៀវ និង​ប្រជាពលរដ្ឋ​នៅក្នុងភូមិ​ជាច្រើន​លើក​ច្រើនសារ។ នេះបើតាម​លិខិតរបស់​លោក ឈឺន ចន្ថា ចៅសង្កាត់​កោះរ៉ុង​សន្លឹម ចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ freedominhikingboots.com
លោក​ចៅសង្កាត់​បាន​ព្រមាន​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ មិន​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​សង្កាត់ដូចខាងលើនេះទេ ម្ចាស់​សត្វឆ្កែ នឹង​ទទួល​ខុសត្រូវ​លើ​ជនរងគ្រោះ ដែល​បង្ក​ដោយ​ឆ្កែរបស់​ខ្លួន។

ការចេញ​លិខិត​ណែនាំ​នេះ បន្ទាប់​ពីមាន​ការរិះគន់​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅកោះរ៉ុងសន្លឹម និង​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ពី​ករណី​ឆ្កែខាំ និង​មានការ​បង្ក​រំខាន​ដល់ភ្ញៀវជាតិ និង​អន្តរជាតិ ដែលទៅ​កម្សាន្ត​តាម​បណ្តាភូមិ នៃ​សង្កាត់​កោះរ៉ុងសន្លឹម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;