Google រង​ពិន័យខ្ទង់​រយ​លាន​ដុល្លារ រឿង​​លក់​ទិន្នន័យ​កុមារ​នៅ​លើ YouTube

  • 2019-09-17 02:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន ១៣៦​លាន​ដុល្លារ​ទៅ​ឲ្យ​គណៈកម្មការ​សហព័ន្ធ​ពាណិជ្ជកម្ម​អាមេរិក (FTC) និង ៣៤​លាន​ដុល្លារ​ ​ទៅ​ឲ្យ​រដ្ឋាភិបាល​រដ្ឋ​ញូវយ៉ក កាល​ពី​ដើម​ខែ​កញ្ញាកន្លងទៅ ​ក្រោយ​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​លួច​ចែក​ចាយ​ទិន្នន័យ​របស់​កុមារ​នៅ​លើ​បណ្ដាញ​សង្គម YouTube ប្រាកដ​មែន។

វា​ជា​ការ​ពិន័យ​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​បំផុត​មួយ​មិន​ធ្លាប់​មាន​សម្រាប់​ក្រុមហ៊ុន Google ពាក់ព័ន្ធ​នឹង​ច្បាប់​រក្សា​សិទ្ធិ​ឯកជន។ យ៉ាង​ណា​មិញ ទំហំ​ទឹក​ប្រាក់​នេះ​មាន​ចំនួន​តិច​ជាង​ទឹក​ប្រាក់​ដែល​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook ធ្លាប់​រង​ការ​ពិន័យ​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​ឯណោះ កាល​ពី​​ខែ​កក្កដា ​ឆ្នាំ​២០១៩។

រូបភាព New York Post

ក្រុម​និយតករ​អាមេរិក បាន​បញ្ជាក់​ថា YouTube (ដែល​ត្រូវ​ទិញ​យក​ដោយ​ក្រុមហ៊ុន Google កាល​ពី​ឆ្នាំ​២០០៦) បាន​លក់​ទិន្នន័យ​របស់​កុមារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា ដោយ​គ្មាន​ការ​អនុញ្ញាត​សោះ​ឡើយ​ពី​អាណាព្យាបាល ដើម្បី​ជា​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​ដល់​ទៅ​រាប់​លាន​ដុល្លារ។

លោក​មេធាវី​រដ្ឋ​ញូវយ៉ក Letitia James បាន​និយាយ​ថា៖ "ក្រុមហ៊ុន (បច្ចេកវិទ្យា) ទាំង​នេះ បាន​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​ហានិភ័យ និង​បាន​រំលោភ​បំពាន​សិទ្ធិ​របស់​ពួក​គេ ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​យើង​កំពុង​បញ្ចេញ​កំណែ​ទម្រង់​ចម្បងៗ​ទៅ​លើ​ការ​អនុវត្ត​របស់​ពួក​គេ ក៏​ដូចជា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ទូទាត់​សំណង​ដ៏​ច្រើន​បំផុត​មួយ​នៅ​ក្នុង​បញ្ហា​រក្សា​សិទ្ធិ​ឯកជន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ការិយាល័យ​របស់​ខ្ញុំ​ប្ដេជ្ញា​ជួយ​ការពារ​កុមារ និង​ចាត់ការ​នរណា​ដែល​ធ្វើ​ឲ្យ​កុមារ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ មិន​ថា​នៅ​លើ​ប្រព័ន្ធ​អនឡាញ ឬ​ក៏​មិន​អនឡាញ​នោះ​ទេ"៕

ប្រភព៖ New York Post ប្រែសម្រួល៖ ឈាង

អត្ថបទពេញនិយម
;