ប្រទេស​អាស៊ាន១ ​​ក្លាយ​ជា​ប្រទេស​​នាំ​ចេញ​កៅស៊ូ​ធំ​ដាច់​គេ​លើ​ពិភពលោក

  • 2019-09-17 04:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​លក់​ចេញ​កៅស៊ូ​​ច្រើន​​ជាង​​គេ​បង្អស់​នៅ​លើ​ពិភពលោក ខណៈ​​​ដែល​ចិន​​ឈរ​នៅ​លេខ​រៀង​ទី​១​ ជា​អ្នក​ក្ដោប​យក​ចំណែក​ទីផ្សារ​​​នាំ​​ចូល​​កៅស៊ូ​​ច្រើន​ជាង​គេ​ពី​ថៃ។ នេះ​បើ​យោង​តាម​​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩។

ប្រភព​ដដែល​ បាន​បញ្ជាក់​ថា ដោយសារ​តែ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ចំនួន​ ១៣​ ជាមួយ​​បណ្ដា​ប្រទេស​ចំនួន​១៨​ ថៃ​​អាច​​រក​ចំណូល​ពី​ការ​នាំ​ចេញ​កៅស៊ូ​​​បាន​ចំនួន​​​ជាង ៤,៦​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៨។ តួ​លេខ​នេះ​ស្មើ​នឹង​ ១,៨២% នៃ​​​ចំណូល​នាំ​ចេញ​សរុប​របស់​ប្រទេស​ថៃ។

កម្មករ​ចម្ការ​កៅស៊ូថៃ កំពុង​ប្រមូល​ផល​ជ័រកៅស៊ូ (រូបភាព៖ poandpo)

លោក​ស្រី Auramon Sapthaweetham ប្រធាន​អគ្គនាយកដ្ឋាន​​កិច្ច​ចរចា​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​និយាយ​ថា៖ "ចិន​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​ថៃ ដោយ​​ទទួល​ទិញ​កៅស៊ូ​ពី​ថៃ​ចំនួន ១,៩៦​​ពាន់​លាន​ដុល្លារ។ វា​ស្មើ​នឹង ៤៣% នៃ​ការ​នាំ​កៅស៊ូ​សរុប​របស់​ថៃ ក្នុង​ឆ្នាំ​២០១៨"។

លោក​ស្រី Auramon បាន​បន្ត​ទៀត​ថា ថៃ​ក៏​បាន​នាំ​ចេញ​កៅស៊ូ​ទៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​ ក៏​ដូច​នៅ​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ជា​ដើម៕

ប្រភព៖ Xinhua ប្រែសម្រួល៖ ឈាង

អត្ថបទពេញនិយម
;