iPhone 11 ជិតចេញហើយ តែ Apple បែរជាមាន​រឿង​ជំពាក់​ពន្ធ​គេ ១៤ ពាន់​លាន​ដុល្លារ​

  • 2019-09-17 06:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ Apple សង​ពន្ធ​ចំនួន​ ១៣​ ពាន់​លាន​អឺរ៉ូ​ (១៤ ពាន់លាន​ដុល្លារ) ដែល​បាន​ជំពាក់​ប្រទេស​អៀរឡង់​។ ប៉ុន្តែ​ក្រុមហ៊ុន​ Apple បាន​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​នេះ​ ហើយ​ឱ្យ​មេធាវី​ខ្លួន​ដោះស្រាយជា​មួយ​មន្ត្រី​សហភាព​អឺរ៉ុប​ នៅ​តុលាការ​។

សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី ១៧​ និង​ទី ១៨ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ហើយ​គេ​រំពឹង​ថា​ចៅក្រម​នឹង​ផ្ដល់​ការ​វិនិច្ឆ័យ​ករណីនេះ នៅមុន​ឆ្នាំ​២០២០​ឡើយ។​ បើ​សិន​ Apple សម្រេច​ចិត្ត​ប្ដឹង​ឧទ្ធរណ៍​ ក្ដី​នេះ​អាច​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២១​។

លោក​ Tim Cook បាន​សរសេរ​ក្នុង​លិខិត​ក្នុង​លិខិត​ចំហ​មួយ​ថា​៖ «គណៈ​កម្មការ​អឺរ៉ុប​បាន​ព្យាយាម​សរសេរ​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ Apple នៅ​អឺរ៉ុប​ដោយ​មិន​អើ​ពើ​នឹង​ច្បាប់​ពន្ធដារ​​របស់​អៀរឡង់​ ហើយ​ធ្វើ​ដូច្នេះ​ដើម្បី​រំខាន​ដល់​ប្រព័ន្ធ​ពន្ធដារ​​អន្តរជាតិ​»។

សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ Apple ថា​ ចង់​ឈ្នះ​ក្រុមហ៊ុន​ផ្សេង​ទៀត​ ដោយ​ជៀសវាង​ការ​បង់​ពន្ធ​ពេញលេញ​តាម​រយៈ​ការ​ប្រកាស​ចំណូល​ដែល​បាន​មក​ពី​អឺរ៉ុប​ អាហ្វ្រិក​ មជ្ឈិមបូព៌ា ​និងឥណ្ឌា នៅ​ប្រទេស​អៀរឡង់​ដែល​មាន​អត្រា​ពន្ធ​ទាប​។ ចំណែក ១៣ ​ពាន់​លាន​អឺរូ​នេះ ​គឺ​ Apple ជំពាក់​ពន្ធ​ពី​ឆ្នាំ​ ២០០៤​ ដល់ ២០១៤​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;