គួរឲ្យសោកស្ដាយ! សត្វខ្លាឃ្មុំផេនដាយក្សមួយក្បាលអាយុ ១៩ឆ្នាំ ងាប់នៅសួនសត្វថៃ

  • 2019-09-19 06:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វ​ខ្លា​ឃ្មុំ​ផេនដា​យក្ស​មួយ​ក្បាល​អាយុ ១៩​ឆ្នាំ បាន​ងាប់​ហើយ​នៅ​ក្នុង​សួនសត្វ​នៃ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​កាល​ពី​សប្ដាហ៍​មុន។

យោង​តាម​ប្រធាន​សួន​សត្វ​លោក Wutthichai Muangman ឲ្យ​ដឹង​ថា​ខ្លាឃ្មុំ​ផេនដា​ឈ្មោះ Chuang Chuang ដែល​បាន​ខ្ចី​ពី​ចិន​មក​ចិញ្ចឹម​ក្នុង​ប្រទេស​ថៃ​ បាន​ងាប់​ហើយ​ក្រោយ​រស់​នៅ​ទី​នេះ​អស់ ១៦​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០០៣​មក។ ខ្លាឃ្មុំ​នេះ កើត​នៅ​ថ្ងៃ​ទី ៦​ខែ​សីហា​ឆ្នាំ ២០០០ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខ្លាឃ្មុំ​ផេនដា​យក្ស​នៃ​ខេត្ត Sichuan ប្រទេស​ចិន។ ការ​ងាប់​របស់​សត្វ​ខ្លាឃ្មុំ​ផេនដា​នេះ បាន​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ចិន​សម្ដែង​ការ​ខឹង​សម្បារ​ខ្លាំង និង​ចាប់​បញ្ជូន​អ្នក​ជំនាញ​មក​ដើម្បី​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់។

យ៉ាង​ណា​មិញ ប្រធាន​សួនសត្វ​អះអាង​ថា ក្រុម​ការងារ​របស់​លោក​បាន​បញ្ជូន​ខ្លាឃ្មុំផេនដា​ខាង​លើ​ទៅ​មន្ទីរពេទ្យ​ដែរ ក្រោយ​ពេល​ដែល​វា​ដួល​ទៅ​លើ​ដី​ហើយ​មិន​ដក​ដង្ហើម ប៉ុន្តែ​នៅ​តែ​មិនអាច​ជួយ​សង្គ្រោះ​បាន។ ចំណែក​ឯ​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់ កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បន្ដ​មុន​ពេល​អាច​ប្រកាស​ជា​សាធារណ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;