លោក អូបាម៉ា និយាយ​ដៀមដាម​ដល់​ប្រធានាធិបតី​១រូប ដែល​ចូល​ចិត្ត​លេង​បណ្តាញ​សង្គម

  • 2019-09-20 03:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ដៀមដាម​ដល់​ប្រធានាធិបតី​មួយរូប​ដែល​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម នោះគឺ​សំដៅ​ទៅ​លោក ដូណាល់ ត្រាំ ដែល​តែងតែបើកមើល និង​បង្ហោះ​សារ​នានា​លើ Twitter របស់​ខ្លួន។

ថ្លែង​ក្នុងព្រឹត្តិការណ៍​ឯកជន​មួយ​នៅ​ក្រុមហ៊ុនវិភាគ​ទិន្នន័យ Splunk ក្នុងរដ្ឋសាន់ហ្វ្រាន់​ស៊ីស្កូ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ អូបាម៉ា បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «រឿង​ដែលមាន​ប្រយោជន៍​ គឺ​កុំមើល​ទូរទស្សន៍ ឬ​អាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ រឿង២នេះ ខ្ញុំចង់ទូន្មានថា ប្រសិន​បើអ្នក​ជាប្រធានា​ធិបតី​របស់យើង គឺកុំ​ធ្វើអ៊ីចឹង។ វាបង្កើត​នូវការរំខាន​យ៉ាងច្រើន ដល់​ការវិនិច្ឆ័យ​របស់អ្នក»។

លោក​បន្ត​ថា ប្រធានាធិបតី​មួយរូប មិន​អាច​ស្រូបយក​ព័ត៌មាន​ទាំងអស់​ដោយ​ខ្លួន​ឯង​បានទេ នៅពេល​ធ្វើការ​សម្រេច​ចិត្ត។ ដូច្នេះ​វាគឺសំខាន់ណាស់ ក្នុងការ​មានក្រុម​សម្រាប់​ផ្តល់ព័ត៌មាន និង​បរិបទ​អំពី​បញ្ហា ទៅ​ឱ្យ​ប្រធានាធិបតី៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;