នាយករដ្ឋមន្រ្តីថៃ បង្ហើប​ពីបំណងចង់​ប្តូរ​រាជធានី​

  • 2019-09-20 03:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​បង្ហើប​ពី​បំណង​ចង់ប្តូរ​រាជធានី តាម​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​សារតែ​បញ្ហា​កកស្ទះ​ចរាចរណ៍។

ថ្លែងក្នុងសន្និសីទស្តីពី «ការតភ្ជាប់​ថៃ ជាមួយ​ពិភពលោក» កាលពីថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅ លោក​ ប្រាយុទ្ធ បញ្ជាក់​ថា មាន​លទ្ធភាព​២ សម្រាប់ការផ្លាស់ប្តូររាជធានី។

ទីមួយ គឺ​ស្វែងរក​ក្រុងមួយដែលមិនឆ្ងាយពេក និង​មិនចំណាយ​ច្រើនពេក ក្នុងការរើរាជធានី។ ទីពីរ​គឺរើទៅជាយក្រុង​បាងកក ដើម្បី​កាត់បន្ថយ​ការកកស្ទះ។

លោក​បន្ថែម​ថា ការ​ផ្លាស់រាជធានី គឺ​តម្រូវ​ឱ្យមានការស្រាវជ្រាវ​ពីផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ប៉ុន្តែ​វាអាចទៅរួច​ក្នុង​អំឡុងរដ្ឋបាល​របស់លោក។

បច្ចុប្បន្ន​ក្រុងបាងកក មានយានយន្តប្រមាណ ១០លានគ្រឿង កំពុងចរាចរណ៍លើដងផ្លូវ ដែល​នាំឱ្យក្រុងនេះ ជាប់លេខ៨ ជាទីក្រុងដែលកកស្ទះខ្លាំងជាងគេ​ក្នុងពិភពលោក៕

ប្រភព៖ Global Construction Review

ប្រែសម្រួល៖ សំភី

;