​Barcelona លេង​ចាញ់​ក្រុម​ទើប​ឡើង​ថ្មី​ ​ជា​ការ​​របូត​គ្រាប់​បាល់​លឿន​បំផុត

  • 2019-09-22 01:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​សប្ដាហ៍​ទី ៥ ​នេះ​ក្លឹប​ Barcelona ​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ Granada ដែល​ទើប​នឹង​ប្រម៉ូត​ឡើង​មក​លេង​លីគ​កំពូល​អេស្ប៉ាញ​។ ​យ៉ាង​ណា​មិញ​ ​ក្រុម​​របស់​លោក Ernesto Valvades ​បាន​ធ្វើ​ឲ្យ​បាត់បង់ ៣ ​ពិន្ទុ​ដ៏​សំខាន់​ ពោល​គឺ ​ចាញ់​ក្រៅ​ដី ២-០ ​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៧ ​ចំណែក​ Granada ឡើង​ឈរ​លេខ ១ បណ្ដោះអាសន្ន​ក្នុង​តារាង។

តែត​បញ្ចូល​ទី​ដោយ​កីឡាករ​វ័យក្មេង​​នីហ្សេរីយ៉ា​ Ramon Azeez
​១ គ្រាប់​ដំបូង​​ការ​​របូត​គ្រាប់​បាល់​លឿន​បំផុត គឺ​ត្រឹម​វិនាទី ៦៥ ​(មិន​ដល់ ១ នាទី​ផង)​ ​រក​បាន​ដោយ​ការ​តែត​បញ្ចូល​ទី​ដោយ​កីឡាករ​វ័យក្មេង​​នីហ្សេរីយ៉ា​ Ramon Azeez ។ ​ចំណែក​គ្រាប់​ទី ២ ​រក​បាន​ដោយ​ Alvaro Vadillo បាន​ជួយ​ធ្វើ​ឲ្យ​ក្រុម​ឈ្នះ ៣ ​ប្រកួត​ជាប់​គ្នា​(ក្នុង ៥ ប្រកួត​ចាញ់​តែ ១ ​ម្ដង​គត់​ និង​ស្មើ ១)។

​​ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា​ក្រោយ​ប្រកួត​ចាញ់​យប់​មិញ​របស់​ក្រុម​បាសេឡូណា​ ៖

  • ធ្វើ​ឲ្យ​គូ​ប្រកួត​អាច​ស៊ុត​ចូល​លឿន​បំផុត​នៅ​ក្រៅ​ដី​ ​គិត​ចាប់​ពី​រដូវ​កាល​ ២០០០-២០០១
  • រក​បាន​ពិន្ទុ​តិច​បំផុត​ក្នុង​លីគ​ (៧ពិន្ទុ​ក្នុង ៥ ប្រកួត​) ​ដែល​គិត​ចាប់​ពី​រដូវ​កាល​ ១៩៩៤-១៩៩៥។

ចំណែក​លទ្ធផល​គូ​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍​នេះ​គឺ

-Villarreal ២-០ Real Valladolid

-Levante ០-០ Eibar

-Atlectico Madrid ០- ០ Celta Vigo

ទស្សនាវីដេអូ​ហាយឡាយ​៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;