អ្នកប្រដាល់គុនខ្មែរ ២រូប មានឈ្មោះ​ប្រកួត​ក្នុង​កម្មវិធី ONE Warrior Series នៅជប៉ុន

  • 2019-09-23 02:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់​កម្ពុជា ២រូប គឺ​កីឡាករ ចាន់ សំអាត និង ឡុង ឡា នឹងត្រូវប្រកួត​ក្នុង​កម្មវិធី ONE Warrior Series 8 នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃទី៥ ខែតុលា​ខាងមុខនេះ។

កីឡាករ​មកពី​ក្លឹប Cambodian Top Team ទាំង២រូប នឹង​ប្រកួត​វិញ្ញាសា​យុទ្ធគុន​ចម្រុះ MMA ទល់នឹង​គូកីឡាករ​ម្ចាស់ផ្ទះ​ជប៉ុន​ដូចគ្នា ពោល​គឺ សំអាត ប៉ះ​កីឡាករ Hikaru Yoshino ចំណែក ឡុង ឡា ប៉ះ Asuka Tsubaki។

ចាន់ សំអាត vs Hikaru Yoshino

សំអាត មានប្រវត្តិប្រកួត MMA ៧ដង (ឈ្នះ២ ចាញ់៥) និងធ្លាប់​ប្រកួត ៣ដង​រួចមកហើយ នៅ​ក្នុង​កម្មវិធី ONE Warrior Series ដោយ​ឈ្នះ ១ និងចាញ់២។ ចំណែក​គូប្រកួត​របស់​គេ មិនធ្លាប់ប្រកួតនៅ ONE នោះទេ តែមានប្រវត្តិប្រកួតល្អ គឺឈ្នះ ៧ និងចាញ់តែម្ដងប៉ុណ្ណោះ។

រីឯ ឡុង ឡា មិនធ្លាប់ប្រកួត​នៅ ONE ទេ តែធ្លាប់ប្រកួត MMA ម្ដង ក្នុង​កម្មវិធី FMD នៅថៃ ដោយទទួលជ័យជម្នះ។ ចំណែកគូប្រកួតរបស់ខ្លួន ធ្លាប់ប្រកួតនៅ ONE Warrior Series ២ដង (ឈ្នះម្ដង ចាញ់ម្ដង)។

ឡុង ឡា vs Asuka Tsubaki

ក្រៅពី​កីឡាករទាំង ២ ក៏មាន​កីឡាករ​នីហ្សេរីយ៉ា ដែល​ហ្វឹកហាត់​នៅ​កម្ពុជា Emmanuel Onyedikachi ផងដែរ។ Emmanuel ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា MMA កម្ពុជា​ដែរ​នោះ នឹង​ប៉ះ​កីឡាករ​មកពី​សហរដ្ឋ​អាមេរិក៕

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;