ទូត​អាមេរិកថ្មី ហៅ «ភ្នំពេញ» ថាជា «គជ់នៃអាស៊ី»

  • 2019-09-23 06:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី​ប្រចាំនៅកម្ពុជា បាន​បង្ហោះ​នៅលើ​បណ្តាញ​ Twitter របស់​លោកកាលពីថ្ងៃទី២២ ខែកញ្ញា​ថា ភ្នំពេញជាគុជ​នៃអាស៊ី ដែលស្ថិតនៅលើ​ច្រាំងទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់។

ជាមួយគ្នានោះ ទូតថ្មី​ដែលមកកម្ពុជាកាលពីថ្ងៃទី១៨កញ្ញារូបនេះ ក៏បានបង្ហោះឱ្យដឹងដែរថា កាលពី​ព្រឹកម្សិលមិញ លោក​បាន​រត់ (ហាត់ប្រាណ) នៅតាម​បណ្តោយ​ទន្លេមេគង្គ។ ហើយ​នៅល្ងាច​ថ្ងៃដដែលនោះ លោកបាន​ទៅកាន់ផ្សារទួលទំពូង ដោយ​លោកបាន​ទិញ​ផ្លែស្វាយ​ទៅផ្ទះរបស់​លោកវិញដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;