Klopp និយាយ​​ម៉ា​ឆ្ងាញ់ ពេល​ឃើញ Man City ស៊ី Watford ៨-០

  • 2019-09-23 07:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់​ការ​របស់ Liverpool លោក Jurgen Klopp បាន​និយាយ​បន្ទាប់​ពី​ក្រុម​របស់​លោក​ឈ្នះ Chelsea ថា លោក​​គ្មាន​ក្ដី​បារម្ភ​ឈឺ​ក្បាល​​ដេក​មិន​លក់​អី​ទេ ពេល​ឃើញ Manchester City លត់ Watford ៨-០។

ក្រុម​របស់​លោក Pep Guardiola បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​​ល្អឥតខ្ចោះ​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​រក​បាន​ដល់​៨​គ្រាប់ មុន​ពេល Liverpool​ ឈ្នះ Chelsea ដាច់​៥​ពិន្ទុ​ឈរ​លើ​កំពូល​តារាង​ Premier League។ យ៉ាងណា​ក្ដី Klopp មិន​បាន​ខ្វល់​​ពី​រឿង​ Man City ឡើយ ពោល​គិត​​តែ​ចំពោះ​រឿង​ពិន្ទុ​ក្រុម​របស់​លោក​ក្នុង​គោលបំណង​លើក​ពាន Premier League ដែល​ខកខាន​ជិត​៣០​ឆ្នាំ​​ទៅ​ហើយ។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ Watford និង​សរសេរ Man City ជា​ក្រុម​ល្អ​ជាង​គេ​មួយ​ក្នុង​ពិភពលោក។ លោក​ក៏​បាន​រំឭក​ទៀត​ថា Liverpool ក៏​ធ្លាប់​ជួប​ស្ថានភាព​ដូច​ Watford ដែរ​កាល​ពី​ឆ្នាំ​២០១៧ ពេល​ដែរ Sadio Mane ត្រូវ​ដេញ​ចេញ​ពី​ទីលាន ហើយ City ស៊ី​ ៥-០។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​របស់ City កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ Klopp ថា លោក​សម្រាន្ត​លក់​ស្រួល​ណាស់​គ្មាន​បារម្ភ​អ្វី​ទេ៕ ​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;