លោក ស៊ី ជិនពីង៖ គ្មានទ័ពណាមួយ អាចធ្វើឱ្យរង្គើមហាយក្សចិនឡើយ
- 2019-10-01 03:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ី ជិនពីង៖ គ្មានទ័ពណាមួយ អាចធ្វើឱ្យរង្គើមហាយក្សចិនឡើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងក្នុងខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ថា គ្មានកម្លាំងណាមួយដែលអាចធ្វើឱ្យរង្គោះរង្គើដល់គ្រឹះនៃមហាយក្សចិនបានឡើយ ហើយក៏គ្មានកម្លាំងណាមួយដែលអាចបញ្ឈប់ដំណើររបស់ប្រជាជន និងប្រទេសចិនបានដែរ។
ទោះជាយ៉ាងណា លោកមិនបញ្ជាក់ពីឈ្មោះប្រទេសដែលលោកសំដៅនោះទេ ដោយគ្រាន់តែនិយាយថា ចិននឹងបន្តការអភិវឌ្ឍដោយសន្តិភាព។ «សូមឱ្យមហាបក្សកុម្មុយនីសចិន និងប្រជាជនចិន មានអាយុយឺនយូរ»។
សូមជម្រាបថា រដ្ឋាភិបាលចិន ប្រារព្ធខួបកំណើតប្រទេស ៧០ឆ្នាំនេះ នៅទីលានធានអានមីន ក្នុងក្រុងប៉េកាំង។ ក្នុងពិធីនេះ មានការធ្វើពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមដែលមានទ័ព ១៥ ០០០នាក់ចូលរួម ព្រមទាំងយន្តហោះជាង ១៦០គ្រឿង និងឧបករណ៍យោធាជិត ៦០០គ្រឿងផងដែរ៕
ចុចអាន៖ វីដេអូ៖ ទស្សនាមីស៊ីល យន្តហោះ រថក្រោះ ដែលចិនដាក់ឱ្យពិភពលោកមើល នៅថ្ងៃខួប ៧០ឆ្នាំ