៩ខែឆ្នាំនេះ ភ្ញៀវបរទេស​មកលេង​តំបន់​អង្គរ ធ្លាក់ចុះ​ជាង ១២%

  • 2019-10-01 08:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ៩ខែ​នៃឆ្នាំ​២០១៩នេះ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញបណ្ណ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង ១,៦៦លាននាក់ ជាមួយនឹង​ចំណូលសរុប​ជាង ៧៤,៣៤លានដុល្លារ។ ក្នុងនោះ​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា មាន​ចំនួន​ជាង ៣,៣២លានដុល្លារ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ។

បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៨ ចំនួន​ភ្ញៀវ​មានការធ្លាក់ចុះ ១២,៥៧% ខណៈ​ចំណូល​ធ្លាក់ចូល ១៣,១៣%។

គិត​តែក្នុងខែ​កញ្ញា​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទិញ​បណ្ណ​ប្រមាណ​ជាង ១១ម៉ឺននាក់ និង​ទទួលបាន​ចំណូល​ជាង ៤,៨៧​លានដុល្លារ។ បើប្រៀបធៀបនឹង​ខែកញ្ញា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវធ្លាក់ចុះ ២៩,៤៤% ឯ​ចំណូល​ធ្លាក់ចុះ ២៨,៣១%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;