ឯកសារសំខាន់៣នឹងយកពិនិត្យ និងអនុម័តនៅកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានទី១៥នៅសៀមរាប

  • 2019-10-03 10:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី១៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃ ៧-១១ខែតុលា ឆ្នាំ២០១៩ខាងមុខ នៅខេត្តសៀមរាប។

ឯកសារសំខាន់ចំនួន៣ក្នុងនោះរួមមាន ១.សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីអំពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP25-UNFCCC) ២.សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង ៣. សំណើរសុំដាក់បញ្ជូលឩទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ចំនួន៥ទៅជាឩទ្យានបេតិកភណ្ឌអាស៊ាន

ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី១៥ ក៏មានកិច្ចប្រជុំសំខាន់ៗផ្សេងទៀតដូចជា កិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន។ កិច្ចប្រជុំលើកទី១៥ នៃសន្និសិទភាគីកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១សម្រាប់រដ្ឋជាសមាជិអាស៊ានទាំងអស់តា​មរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន និងពិធីដាំដើមក្រវ៉ាន់នៅមុខប្រាង្គប្រាសាទអង្គរវត្តផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម
;