មាន​តែ​មួយ​គ្មាន​ពីរ​ទេ! ហុងដា​ឌ្រីម​លេខ​តួ​ម៉ាស៊ីន ៥៥៥៥៥៥៥

  • 2019-10-04 04:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​ក្រុម​ហ៊ុន​ Honda បាន​ដាក់​បង្ហាញ​ និងបើកសម្ភោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០។ យ៉ាង​ណា​មិញ​ មុន​នឹង​ប្រកាស​បើក​កម្មវិធី​ ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​​ទិន្នន័យ​ខ្លះ​ៗ​ដែល​ជា​កំណត់ត្រា​ជោគជ័យ​មួយ​គួរ​ឲ្យ​កត់​សម្គាល់។

Honda Dream ម៉ូឌែល Special Edition

ក្នុង​រយៈពេល ៥៧ ឆ្នាំ​(គម្រប់​ខួប​នៃ​ការ​បង្កើត​ម៉ូតូ​ឌ្រីម​ម៉ាស៊ីន ១២៥ សេសេ) អាច​លក់​ចេញ​បាន ៤ លាន៨ សែន​គ្រឿង​តែ​ក្នុង​ ៣ ប្រទេស​តំបន់​អាស៊ាន​ប៉ុណ្ណោះ​។ ​Honda Dream ម៉ូឌែល Special Edition មួយ​គ្រឿង​នេះ​មិន​បាន​បំពាក់​តែម​ដូច​ម៉ូតូ​ធម្មតា​ទេ ពោល​គឺ​រចនា​តែម​ថ្មី​ខុស​ពីគេ (57 Anniversary) ទាំង​សង​ខាង​ និង​បំពាក់​កុង​ទ័រ​ថ្មី ​ជាពិសេស​គឺ​លេខ​តួ​ម៉ាស៊ីន​ ៥៥៥៥៥៥៥ (៧ខ្ទង់) មាន​តែ​មួយ​គ្រឿង​ហ្នឹង​គត់ ​ហើយ​ក៏​មាន​តែ​មួយ​ដូច​គ្នា ដែលបាន​បង្ហាញ​មុខ​​នៅ​ខ្មែរ។

លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន N.C.X Company Limited ​បាន​និយាយ​ថា "ម៉ូតូ​ឌ្រីម​ចរាចរណ៍​លើ​ទីផ្សារ ៣ ប្រទេស​ក្នុង​នោះ​មាន ភូមា ឡាវ ​និងកម្ពុជា។ ​យើង​សុំ​អរគុណ​​ដែល​តែង​តែ​គាំទ្រ​ផលិតផល​របស់​ហុងដា ជាច្រើនឆ្នាំកន្លងមកនេះ និងបន្តទៅមុខទៀត។” ​

បញ្ជាក់​ដែរ​ថា ​ម៉ូតូ​មួយ​គ្រឿង​មិន​ដាក់​តម្លៃ​លក់​នោះ​ទេ ហើយ​ក៏​គ្មាន​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ផង​ដែរ៕

Honda Dream ម៉ូឌែល Special Edition

ចុចអាន៖

អត្ថបទ៖ រក្សា

;