ធ្លាយគ្រាប់បាល់ចុងម៉ោង Gerrad ថាកូនក្រុមខ្លួនចេះខ្ចប់កាដូឲ្យគេ
- 2019-10-04 04:43:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយគ្រាប់បាល់ចុងម៉ោង Gerrad ថាកូនក្រុមខ្លួនចេះខ្ចប់កាដូឲ្យគេ
ចន្លោះមិនឃើញ
ក្រុម Ranger FC បានប្រកួតចាញ់ក្រុមខ្លាំងមកពីស្វីស Young boys នៅ Europa League បាត់អស់ ៣ ពិន្ទុ ទោះជានាំមុខ ១ គ្រាប់មុន តែចប់ការប្រកួតចាញ់ ១-២ ។
បើមើលលើស្ថិតិគ្រប់គ្រងបាល់ Range FC លេងគ្របដល់ទៅ ៥២% ឯណោះស៊ុតចំគោលដៅ ៤ ជើងស្មើរនឹងគូប្រជែង តែខ្សែការពារនិងជាប្រធានក្រុម James Tavernier បង្កកំហុសឲ្យរបូតគ្រាប់។
Steven Gerrad (វីរបុរសក្លឹប Liverpool) ដែលកំពុងកាន់តំណែងជាគ្រូបង្វឹកក្រុម Ranger FC បច្ចុប្បន្នឈរលេខ ២ ក្នុងលីគស្កុតឡែន (លេង ៥ ដងចាញ់តែ ១ ប្រកួត)។ យ៉ាងណាមិញ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលនៃក្របខណ្ឌ Europa League យប់មិញនេះ(មាន ៣ ពិន្ទុឈរលេខ ៣ ក្នុងពូល G)។ Ranger FC នឹងត្រូវជួបជើងខ្លាំងព័រទុយហ្គាល់ Porto ក្នុងពូលនាថ្ងៃទី ២៤ ខែតុលាខាងមុខនេះ៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖
ចុចអាន៖