ថតរូប​យាន​អវកាស​បង្ហោះ​ហ្វេសប៊ុក ត្រូវ​ប៉ូលិស​ចាប់ខ្លួន

  • 2019-10-04 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរសម្នាក់ឈ្មោះ JB Wagoner រស់នៅរដ្ឋ California ត្រូវបាន​ប៉ូលិស​ចាប់ឃុំខ្លួនជាច្រើនម៉ោង ​បន្ទាប់ពី​បង្ហោះរូប​យានអវកាស​គំរូរបស់​ក្រុមហ៊ុន SpaceX។

លោកបាន​បញ្ជាក់​ប្រាប់​ Business Insider ក្រោយ​ត្រូវដោះលែងវិញថា លោកបានទៅដល់​ទីតាំង​បាញ់បង្ហោះ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX នៅរដ្ឋ Texas កាលពីថ្ងៃទី២៩ ខែកញ្ញា។ បន្ទាប់​មក​លោកបានដើរ​ទៅដល់​យានអវកាស​ (Starhopper) ដែលជាយានសម្រាប់បញ្ជូនមនុស្សទៅអវកាសនៅថ្ងៃអនាគត ហើយ​បាន​ថតរូបរួច​បង្ហោះលើ​ហ្វេសប៊ុក។ ៤ម៉ោងក្រោយមក លោកត្រូវបានប៉ូលិសទូរសព្ទមកថា លោក​បានឆ្លងកាត់តំបន់​នោះ​ដោយខុសច្បាប់។

យ៉ាងណា​មិញ លោក​ JB Wagoner បាន​អះអាងថា លោក​ពុំបាន​ឃើញ​មានសញ្ញាហាមឃាត់ណាមួយឡើយ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;