រន្ធត់​ចិត្ត! ​ដួល ២ ដង​បាក់​ម៉ូតូ​ជា​ពីរ ​នៅ​ការពារ​តំណែង​ជើងឯក​បាន(វីដេអូ)

  • 2019-10-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រណាំង​ម៉ូតូ​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ Marc Márquez ​បាន​គ្រង​តំណែង​ជើងឯក​លំដាប់​ពិភពលោក​ Motor Grand Prix លើកទី ៨ ក្នុង​អាជីព​ ក្រោយ​ពេល​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​លើ​ទីលាន Change ទឹក​ដី Buriram ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០១៩ ​ដែល​ទើប​នឹង​បញ្ចប់​ទៅ​ម្សិលមិញ​នេះ។

រូបភាពថតបានពេល Marc រៀបនឹងដួលនៅទីលាន Change

​ត្បិត​តែ​មាន​ការ​ភ្លាត់​ស្នៀត​ធំ​ៗ ២ ដង​នៅ​វគ្គ​សន្សំ​ពិន្ទុ (Q1 និង Q2) ដែល​លើក​ទី ១ នៅ​ចំណុច​បត់​កោង​ក្នុង​ល្បឿន​លឿន​ធ្វើ​ឲ្យ​ម៉ូតូ​​បុក​នឹង​ផ្លូវ​ខ្ទាត​ ជា​​ច្រើន​ត្រឡប់​បណ្ដាល​ឲ្យម៉ូតូ​ បាន​បាក់​ជា​ពីរ​កំណាត់ តែ​ Marc មាន​ឈុត​ការពារ​ជួយ​ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ​ចំណែក​ម្ដង​ទៀត​​ របួស​ស្រាល​ រហូត​នៅ​អាច​បន្ត​ការ​ប្រកួត​ ​ដោយ​យក​បាន​ពិន្ទុ​ពី​គូ​ប្រជែង Andre Dovizioso (ក្រុម Ducati) និង​កីឡាករ​ Fabio Quartararo (ក្រុម Yamaha)។

Marc ពេលឈ្នះ

​រំឭក​ដែរ​ថា ​កាល​ពី​ឆ្នាំ ២០១៨ នៅ​ទីលាន Change (Buriram) លើក​ដំបូង​ កីឡាករ​វ័យ​ ២៦ ឆ្នាំសញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ធ្លាប់យក​​បាន​លេខ ១ ម្តងរួចហើយនិងឆ្នាំនេះ រូបគេ​ការពារតំណែងជើងឯក​ពិភពលោក​បានសម្រេច។ រីឯកំណត់​ត្រា​ល្អ​ដែល​កំពុង​កាន់​ដោយ Marc មាន​ដូច​ជា៖ ឈ្នះ​លើក​ទី ៣០០ ឲ្យ​ក្រុម​តំណាង​របស់​ខ្លួន​គឺ Honda Repsol និង​ជា​កីឡាករ​វ័យ​ក្មេងទី៤ ក្នុង​ប្រវត្តិសាស្រ្ត​ប្រណាំង​ម៉ូតូ ដែល​ចាយពេល​ខ្លី​បំផុត​ឈ្នះ​ការ​ប្រកួត MotorGP ចំនួន ៥០ ដង (២០១៣-២០១៩) បង្ហាញខ្លួនបាន ២០០ដង ប្រណាំងឈ្នះលេខ១ ចំនួន ៧៨ ដង និង​ជយ​ជម្នះ ៦ លើក​ជាប់​គ្នា​នៅ​កម្រិត Premier Class៕

ទស្សនាវីដេអូការឈ្នះទាំង ៥០ របស់ Marc៖

ទស្សនាវីដេអូពេលដួល

សកម្មភាព Marc ដួលលើកដំបូងនៅទីលាន Change

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;