ប៉េអឹមរំដោះជនជាតិចិន ១០នាក់រងការបង្ខាំងធ្វើទារុណកម្មជម្រិតទារលុយ
- 2019-10-07 01:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉េអឹមរំដោះជនជាតិចិន ១០នាក់រងការបង្ខាំងធ្វើទារុណកម្មជម្រិតទារលុយ
ចន្លោះមិនឃើញ
ជនជាតិចិនចំនួន ១០នាក់ បានរងការបង្ខាំងធ្វើទារុណកម្មលើរាងកាយ ដើម្បីជម្រិត ទារលុយពីក្រុមជនជាតិចិនដូចគ្នា។ ករណីនេះ ត្រូវបានប៉េអឹមខេត្តព្រះសីហនុ បំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ជាបឋមសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ និងរំដោះជនរងគ្រោះបានចំនួន ១០នាក់។ ដកហូតបានវត្ថុតាង រួមមាន៖ ទូរសព្ទ ០៦ គ្រឿង, ខ្នោះដៃចំនួន១០, ខ្នោះជើងចំនួន៤, ស្រោមខ្នោះ ចំនួន៤, ក្រណាត់រំមុខចំនួន២, កាំបិត បុ័ងតោចំនួន១, កំប៉ុងហ្គាសចំនួន២៥, លិខិតឆ្លងដែនចំនួន១, កិច្ចសន្យាជួលផ្ទះចំនួន១, អត្តសញ្ញាណបណ្ណ័ជនជាតិចិនចំនួន១ច្បាប់។
បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្សយ័និងវត្ថុតាំងបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់ច្បាប់៕