នេះ​តម្លៃ Honda Dream ស៊េរី ២០២០ កំពុង​លក់​តាម​ហាង

  • 2019-10-07 03:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ៣ តុលា ក្រុម​ហ៊ុន​ Honda បាន​ដាក់​បង្ហាញ​នូវ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុ​ជា។

ជា​មួយ​ការ​ទន្ទឹង​រង​ចាំ​​របស់​អតិថិជន​របស់​ខ្លួន​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ បាន​ប្រកាស​ចេញ​មក​ជា​មួយ​ការ​រចនា​តែម​ថ្មី ដោយការ​រួម​បញ្ចូល​គ្នា​រវាង​សរសៃពណ៌មាន​ឆ្អិនឆ្អៅ​ លាយឡំ​ជាមួយ​ប្លាទីន​ចែងចាំង​ រំលេចដោយក្រឡាពេជ្រ​យ៉ាង​ឥតខ្ចោះ​។

មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ ចំពោះ​តម្លៃ​វិញ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង​ក៏​មិន​ខុស​ពី​ស៊េរី​មុន​ៗ​​ប៉ុន្មាន​ដែរ។

តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរី​រម្យ​គិត​ត្រឹម​ថ្ងៃ​នេះ Honda Dream ឬ​អាសង់ ស៊េរី​ឆ្នាំ ២០២០ នេះ​មាន​តម្លៃ​ខ្ទង់ ២ ៥៥០ ដុល្លារ (អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​មាន​តម្លៃ​លើ​នេះ​សម្រាប់​ការ​បង់​រំលស់)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

;