មេទ័ពអាកាសថៃ បញ្ជាក់រឿងទិញយន្តហោះចម្បាំង F-35
- 2019-10-07 08:28:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពអាកាសថៃ បញ្ជាក់រឿងទិញយន្តហោះចម្បាំង F-35
ចន្លោះមិនឃើញ
មេបញ្ជាការកងទ័ពអាកាសថៃ លោក Maanat Wongwat បានច្រានចោលនូវការផ្សព្វផ្សាយថា កងទ័ពថៃ មានគម្រោងទិញយន្តហោះចម្បាំងទំនើបៗ ក្នុងនោះរួមមាន F-35 ផង។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងអនុត្តគោលនយោបាយ «ទិញ និងអភិវឌ្ឍ» នៅក្នុងផែនការរបស់យើង ដែលយើងមានគោលបំណងចាប់ផ្តើមនៅក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំក្រោយ»។
កងទ័ពថៃ ទិញតែសព្វាវុធណាដែលអនុញ្ញាតឱ្យខ្លួនចូលរួមក្នុងការអភិវឌ្ឍតែប៉ុណ្ណោះ មានន័យថា ទទួលបានទាំងបច្ចេកវិទ្យា និងជំនាញ។ «យើងក៏បានដាក់បេះដូង និងព្រលឹងរបស់យើងផងដែរ ទៅក្នុងអាវុធ និងឧបករណ៍យោធា»។ នេះជាការលើកឡើងបន្ថែមរបស់មេបញ្ជាការខាងលើ។
ការលើកឡើងនេះ ក្រោយមានប្រភពចេញពីជួរកងទ័ពអាកាសថៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថា កងទ័ពថៃ គ្រោងទិញយន្តហោះចម្បាំងថ្មីៗ ដើម្បីយកមកជំនួសយន្តហោះ F-16 ចំនួន១០៣គ្រឿង ដែលប្រើជាង៣ទស្សវត្សរ៍មកហើយ៕