កម្ពុជា ស្នើ​ឲ្យ​ប្រទេស​​សមាជិក​អាស៊ាន​រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាក​សំ​ណល់​ឆ្លងដែន

  • 2019-10-08 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីបរិស្ថាន បាន​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បី​ដោះ​ស្រាយ​លើ​លំហូរ​កាក​សំណល់​ឆ្លង​ដែន​ខុស​ច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន ជា​ពិសេស​កាក​សំណល់​ផ្លា​ស្ទិក។ ការស្នើនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន កាល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅ​ខេត្តសៀមរាប។

លោក​បានបញ្ជាក់ថា បញ្ហា​នេះ​ជា​ការគំរាមគំហែងលើប្រព័ន្ធអេកូឡូស៊ី សុខភាព សុខុមាល​ភាព​របស់​ប្រជាជន ក៏​ដូចជាភាពទាក់ទាញទេសចរណ៍របស់ប្រទេសនៅក្នុងតំបន់ ដូច្នេះ​ត្រូវ​រៀប​ចំឱ្យ​មាន​ការ​ចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តផ្ទាល់ និង​ភាព​ជា​ដៃគូជាមួយប្រទេស ដែលជាប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរខុសច្បាប់នេះ ចេញ​ពី​ប្រទេស​ដើម។

លើស​ពី​នេះ រដ្ឋ​មន្ត្រី​សូម​ឱ្យក្រុមការងារអាស៊ានទទួលបន្ទុកគីមី និងសំណល់ ផ្តល់​អាទិភាព​ក្នុង​ការ​ដោះ​ស្រាយបញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​រួម​នេះ ប្រកបដោយស្មារតីសហការ និងសហប្រតិបត្តិការ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
;