រកឃើញថ្មី​! អាជ្ញាធរប្រទះឃើញ​បដិមាលោកេស្វរៈសម័យព្រះបាទ​ជ័យវរ្ម័នទី៧

  • 2019-10-09 06:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​វប្បធម៌ឲ្យដឹងថាព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួនមួយ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ។

(រូបភាព៖ ក្រ​សួងវប្បធម៌)

បើ​តាមសំណេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ក្រ​សួង​វប្បធម៌​នារសៀលនេះបញ្ជាក់ថា​ការ​រក​ឃើញនេះ​គឺនៅ​ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩​។ ប្រភព​បន្ដថា​លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃឲ្យ​ដឹងថា​ដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈ ដែលក្រុមការងារប្រទះឃើញ គឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។

អានបន្ត អាម៉េរិក​រឹបអូសបាន​បដិមាបុរាណ​ខ្មែរពីរ​អាយុជាង១ពាន់​ឆ្នាំ ត្រៀម​បញ្ជូនមកខ្មែរ​វិញ​

លោក​ឲ្យ​ដឹងទៀតថា​សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។

(រូបភាព៖ ក្រ​សួងវប្បធម៌)

ប្រ​ភព​ខាង​លើ​សរសេរទៀតថា៖ «លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះកេសនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់​៣៦ស.ម​...បដិមានេះ​ស្ថិតក្នុងរចនាប័ទ្មបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧... លោកេសូរ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក» ៕​

អត្ថបទ៖ ទូច សុខា

;