ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូកងទ័ព​ប៉ាគីស្ថាន ផ្តោត​លើការ​បណ្តុះបណ្តាល​ធនធានមនុស្ស

  • 2019-10-09 08:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងជំនួបជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានស្វាគមន៍ និងអរគុណចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានមកកាន់កម្ពុជា ដែលដំណើរទស្សនកិច្ចនេះបានជំរុញការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

គោលបំណងនៃជំនួប​រវាង​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងអគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែល​ធ្វើឡើង​កាលពីថ្ងៃទី៨ ខែតុលាម្សិលមិញ គឺជាផ្លាស់ប្ដូរបទពិសោធន៍ រឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ជាពិសេសផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងកិច្ចសហប្រតិបត្តិការផ្សេងៗ ដើម្បីថែរក្សាសុខសន្តិភាពនៅក្នុងតំបន់។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរៀបរាប់អំពីប្រវត្តិនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោករយៈពេល២០ឆ្នាំ ដែលបានឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ មាស សុភា អតីតមេបញ្ជាការកងទ័ពជើងគោកដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើនដូចពេលបច្ចុប្បន្ន ហើយក៏ជារយ:ពេលដែលកម្ពុជាបានទទួលសុខសន្តិភាពនៅទូទាំងប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញពីការងារអាទិភាពសំខាន់ៗក្រោយពីដំណាក់កាលឆ្លងកាត់ពេលវេលាដ៏លំបាកនៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ។ កងទ័ពជើងគោកបានពោះពារខិតខំប្រឹងប្រែងលើការងារជាច្រើន ក្នុងនោះការងារអទិភាពគឺការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោក​ឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ( MOHAMMAD CHIRAGH HAIDER ) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្វាគមន៍នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំងពីរតាមរយៈការផ្ដល់ឱកាសនៃការសិក្សាបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហាត់រួមគ្នានៅក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។ នាឱកាសនោះអគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានបានគោរពអញ្ជើញឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅពេលវេលាសមស្របនៅពេលខាងមុខ។

ចុងបញ្ចប់នៃជំនួបពិភាក្សានៃថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕

អត្ថបទ៖ សោភា

;