សម្តេច ហ៊ុន សែន រំលេច​​ឈ្មោះ លោក ប៉ែន សុវណ្ណ ក្នុង​ថ្ងៃខួប​បង្កើត​ធនាគារ​ជាតិឡើងវិញ

  • 2019-10-10 02:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ខួប​អនុស្សាវរីយ៍​លើកទី៤០ នៃការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​​ឡើងវិញ នាព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​រំលេចឡើងនូវឈ្មោះ លោក ប៉ែន​ សុវណ្ណ ដែល​ជាអតីតនាយករដ្ឋមន្រ្តី​ក្នុងរបប​សាធារណរដ្ឋប្រមានិត​កម្ពុជា ដែល​ពាក់ព័ន្ធនឹង​​រូបភាព​​ក្រដាសប្រាក់រៀល​ ដែល​គ្រោងបោះពុម្ព​ឡើងវិញ ក្រោយ​រំដោះ​របប​ប្រល័យ​ពូជសាសន៍។

សម្តេច​បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា៖ «ថ្ងៃនោះ ខ្ញុំចាំបាន​ថា មាន​ឥស្សរជន​៤នាក់បាន​ជួបគ្នា សម្តេច ហេង ​សំរិន, សម្តេច ជា ស៊ីម, ប៉ែន សុវណ្ណ និង​ខ្ញុំ ក្នុងអំឡុង​ខែសីហា ឬខែកញ្ញា ឆ្នាំ​១៩៧៩ ដើម្បីថា រូបភាពលុយនោះ ត្រូវធ្វើរបៀបម៉េច...»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;