ភ្ញាក់ផ្អើលរឿងមួយ ពីការប្រកួតរវាងអ៊ីរ៉ង់ និងកម្ពុជា នៅវគ្គជម្រុះ World Cup
- 2019-10-10 04:22:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលរឿងមួយ ពីការប្រកួតរវាងអ៊ីរ៉ង់ និងកម្ពុជា នៅវគ្គជម្រុះ World Cup
ចន្លោះមិនឃើញ
អ៊ីរ៉ង់ នឹងទទួលភ្ញៀវកម្ពុជា ក្នុងវគ្គជម្រុះ World Cup 2022 ពូលC នៅយប់ថ្ងៃទី១០តុលានេះហើយ ធ្វើឡើងកីឡដ្ឋាន Azadi។
ស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតរវាងអ៊ីរ៉ង់ និងកម្ពុជា ជាលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំមកនេះ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រោយពេលអ៊ីរ៉ង់ ដាក់លក់សំបុត្រ មិនដល់១ម៉ោងផង សំបុត្រប្រមាណ ៣៥០០ ត្រូវបានអ្នកគាំទ្រជាស្រ្តីទិញអស់តែម្តង ដែលនេះគឺជាប្រវត្តិសាស្រ្តបាល់ទាត់អ៊ីរ៉ង់ដ៏ធំមួយ។ ក្នុងនោះ មាន១សំបុត្រគឺជារបស់អ្នកសារព័ត៌មានដែលមានឈ្មោះថា Raha Pourbakhsh។
ក្រសួងកីឡាអ៊ីរ៉ង់ បានឱ្យដឹងថា កិឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន ១០ម៉ឺននាក់។ គិតត្រឹមថ្ងៃទី៩តុលា អ្នកទិញសំបុត្រជាបុរស មានចំនួនត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះ៕