ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែល​មាន​កោះច្រើន​ជាងគេ​ក្នុង​ពិភពលោក តែគ្មាន​ចំនួន​ពិតប្រាកដ​ឡើយ

  • 2019-10-10 06:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌូណេស៊ី ជាប្រទេស​ដែលមានចំនួន​កោះច្រើនជាងគេបំផុត​ក្នុងពិភពលោក។ ប៉ុន្តែចំនួនពិតប្រាកដប៉ុន្មាននោះ គឺមានការរាប់ឃើញ​ផ្សេងៗគ្នា ដូចខាងក្រោម៖

-រដ្ឋាភិបាល​ឥណ្ឌូណេស៊ី អះអាងថា មាន ១៧ ៥០៤កោះ ប៉ុន្តែក្រោយការរាប់ឡើងវិញរយៈពេល៣ឆ្នាំ គឺមានតែ ១៣ ៤៦៦កោះតែប៉ុណ្ណោះ។

-ភ្នាក់ងារ CIA គិត​ថា ឥណ្ឌូណេស៊ី មាន​កោះ​ចំនួន ១៧ ៥០៨កោះ។

-វិទ្យាស្ថាន​ជាតិ​អាកាសចរ និង​អវកាស (National Institute of Aeronautics and Space) របស់​ឥណ្ឌូណេស៊ី រាប់កាលពីឆ្នាំ២០០២ ឃើញមានចំនួន ១៨ ៣០៧កោះ។

ជាមួយគ្នានេះដែរ ក្នុង​ចំណោមកោះ​ចំនួន ៨៨៤៤ ដែលមានឈ្មោះ គឺ​មានតែ ៩២២កោះប៉ុណ្ណោះ ដែលមានមនុស្ស​តាំងទីលំនៅ​ជាអាចិន្រ្តៃយ៍។

កោះ​ធំៗរបស់​ឥណ្ឌូណេស៊ី​រួមមាន៖ កោះ​ប៉ាពូញ៊ូវហ្គីណេ, កោះកាលីម៉ាន់តាន់ ឬកោះបរណេអូ ,កោះស៊ូម៉ាត្រា, កោះជ្វា, កោះ​ស៊ូឡាវេស៊ី (Sulawesi), កោះទីម័រ, កោះ Halmahera, កោះ Seram, កោះ Sumbawa និង​កោះ Flores ជាដើម៕

ប្រភព៖ Tripsavvy ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;