ប្រធានមន្ទីរ​សាធារណការខេត្ត​មណ្ឌល​គិរីថ្មី ចូល​កាន់​តំណែង​ជាផ្លូវ​ការហើយ

  • 2019-10-11 06:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក រស់ គឹមធន ត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី នៃ​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​មណ្ឌល​គិរី ជំនួស​លោកម៉ៅ ធនារក្ស ដែលត្រូវទទួលភារកិច្ចថ្មី។ ការ​តែង​តាំង​នេះ​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី១០ ខែតុលា នៅសាលាខេត្តមណ្ឌលគិរី។

រូពភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង​ឲ្យ​លោក ស៊ុន ចាន់ថុល បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តមណ្ឌលគិរី ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង។

ថ្លែងក្នុងពិធីនោះ រដ្ឋលេខាធិការបាននិយាយថា ការ​ផ្លាស់​ប្ដូរ​នេះ​មិន​មែន​មាន​ន័យ​ថា​ប្រធាន​មន្ទីរ​ចាស់បានប្រព្រឹត្តខុសឆ្គង ឬខ្វះសមត្ថភាព ក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាធារណការ និង​ដឹក​ជញ្ជូនក្នុងខេត្តនេះឡើយ ពោលគឺធ្វើឡើងដើម្បីបណ្ដុះស្មារតី និងវប្បធម៌ចែករំលែកចំណេះដឹង និង​បទពិសោធន៍ ជំរុញគំនិតផ្ដួចផ្ដើមថ្មីៗ សាបព្រោះពហុជំនាញដល់មន្ត្រី អភិវឌ្ឍ​សមត្ថភាព​វិជ្ជា​ជីវៈ​ដល់​មន្ត្រីរាជការ សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​ឱ្យ​មាន​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;