ប្រទេស​ធ្លាប់មាន​សង្គ្រាម​ តែ​កីឡាករ​ជម្រើស​ជាតិ​ម្នាក់​នេះ​ជា Top Scorer នៅ​ពាន​អឺរ៉ុប

  • 2019-10-14 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Eran Zahavi ​ម្ចាស់​អាវ​លេខ​ ៧ ​​កីឡាករ​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីស្រាអែល ​អាច​រក​បាន ១០ គ្រាប់​ក្នុង ៧ ប្រកួត​វិល​ជុំ​វគ្គ​ជម្រុះ​​ព្រឹត្តិការណ៍ UEFA Euro 2020 កំពុង​នាំមុខគេ ជាអ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ពាន​រង្វាន់​មួយ​នេះ។

Eran Zahavi ពេលលេងឲ្យអ៊ីស្រាអែល ឈ្នះឡេតូនី ៣-០

ចំណែក​អ្នក​លេខ ២ ​តាម​ពី​ក្រោយ​ដោយ Artem Dzyuba កីឡាករក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ​រក​បាន ៩ គ្រាប់​។ Harry Kane អង់គ្លេសរកបាន ៧ គ្រាប់ ឯ Marko Arnautović អូទ្រីសរកបាន ៦ គ្រាប់ស្មើនឹង Cristiano Ronaldo ព័រទុយហ្គាល់។

កីឡាករ​ឆ្នើម​រូប​នេះ​ធ្លាប់​ជួយ​ឲ្យ​អ៊ីស្រាអែល ​លើក​ពាន​ក្នុងស្រុកនៅ​ឆ្នាំ ២០១៤-២០១៥ ហើយ​ក៏​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២ ឆ្នាំ​ជាប់​គ្នា។​ សម្រាប់ជម្រើស​ជាតិ​អ៊ីស្រាអែល បច្ចុប្បន្ននៅពូល G ជាមួយ ប៉ូឡូញ អូទ្រីស ស្លូវ៉ានៀ ឡេតូនី និងម៉ាសេដ្វានខាងជើង។ ឆ្លងកាត់ ៧ ប្រកួតរកបាន ៨ ពិន្ទុនៅលេខ ៥ ក្នុងពូល។

Eran Zahavi កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​ចិន

​រំឭក​បន្តិច​ថា Eran Zahavi ​បាន​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ចិន Guangzhou R&F កាល​ពី​ឆ្នាំ ២០១៦ ជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​លីគ​កំពូល​ចិន​ឆ្នាំ ២០១៧ និង​ជួយ​ឲ្យ​ Guangzhou R&F ​លើក​ពាន​ផង​ដែរ៕

ទស្សនាវីដេអូបច្ចេកទេសលេងរបស់ Eran Zahavi៖

អត្ថបទទាក់ទង៖

ប្រភព៖ Worldstopmost ប្រែ​សម្រួល៖ រក្សា

;