ធនាគារ​ចំនួន ៩​ទៀត​នឹង​ក្លាយ​ជា​ជម្រើស​បង់​សេវា​ដេញ​ថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន

  • 2019-10-16 01:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាបេក្ខជន ដែលនឹងក្លាយជាដៃគូ របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសមាជិក សមាជិកា​គណៈកម្ម​ការ​អន្តរ​ក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល កាល​ពី​ថ្ងៃទី១៤ ខែតុលា កន្លង​ទៅ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្ដល់មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធ Digital ថ្មីមួយទៀត ក្នុង​ការដេញថ្លៃ និងបង់តម្លៃលេខពិសេសផ្ទាល់ខ្លួន ព្រមទាំងបង់កម្រៃសេវាផ្សេងៗទៀត ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវគោក សំដៅរួមចំណែកក្នុងការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យមានប្រសិទ្ធភាព តម្លា​ភាព ឆាប់រហ័ស និងផ្ដល់ភាពងាយស្រួល ក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ធនាគារ​ទាំង៩នោះរួមមាន៖

  1. ធនាគារ ABA
  2. ធនាគារ វឌ្ឍនៈ
  3. ធនាគារ កាណាឌីយ៉ា ក.អ
  4. ធនាគារ ព្រីនស៍
  5. ធនាគារ ហុង លីអុង
  6. ធនាគារ កម្ពុជាអាស៊ី
  7. ធនាគារ ស្ថាបនា
  8. ធនាគារ អាយស៊ីប៊ីស៊ី
  9. ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

លោកស្រី បានជម្រាបជូន ដល់គ្រឹះស្ថានអំពីវឌ្ឍនភាពការងារផ្តល់សេវា រយៈពេល ៩ខែ ឆ្នាំ២០១៩ មានប្រមាណជា ១លានប្រតិបត្តការ និងប្រមូលចំណូលដុលបានសរុប ប្រមាណជាង ១១៤ពាន់​លាន​រៀល ខណៈបច្ចុប្បន្នមានគ្រឹះស្ថានដៃគូរចំនួន៦ បានចាប់ដៃគូរជាមួយក្រសួង។

លោក​ស្រី ក៏​បានជម្រាបជូនទៅគ្រឹះស្ថានហិរញ្ញវត្ថុ អំពី​គំនិត​ផ្តួច​ផ្តើម​ថ្មី​របស់​ក្រសួង​ក្នុង​ការ​ផ្តល់​សេវា​លេខពិសេសផ្ទាល់ខ្លួន ដែលជាបង្គំ​អក្សរ និង​លេខ​ឡាតាំង​មិន​លើសពី៨ខ្ទង់ ដើម្បី​បំពេញ​តម្រូវការប្រជាពលរដ្ឋ ក្នុង​នោះ​ផង​ដែល​ក្រសួង​ក៏​មាន​បំណង​ផ្ដល់​ជម្រើស​ក្នុង​ការ​បង់​ប្រាក់​បញ្ជា​ទិញ និងការចូលរួមដេញថ្លៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;