កីឡាករ​វ័យ​ក្មេង ៥ រូប​ ៥ ប្រទេស​ផ្សេង​គ្នា​កំពុង​នាំមុខ ប្រជែង​យក​ពាន Golden Boys

  • 2019-10-17 06:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពាន European Golden Boys ឆ្នាំ ២០១៩ ឬ​ ​ពាន​រង្វាន់​កីឡាករ​អឺរ៉ុប​ល្អ​បំផុត​អាយុ​ក្រោម ២១ ឆ្នាំ​​ កំពុង​តែ​ស្ថិត​ក្នុងដំណាក់កាលបោះ​ឆ្នោត។ មក​ទល់​ថ្ងៃនេះ​មាន​កីឡាករ​លេច​ធ្លោ ៥ រូប​មក​ពី​ ៥ ប្រទេសនិង ៥ ក្លឹប​ផ្សេង​គ្នា​កំពុង​ប្រជែង ខណៈ​ថ្ងៃ​ដែល​ត្រូវ​ប្រកាស​ជា​ផ្លូវការ​គឺ ១៦ ខែ​ធ្នូ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ទាំង ៥ កំពុង​នាំមុខ៖

-Joao Felix សញ្ជាតិ​ព័រទុយហ្គាល់ កំពុងលេងឲ្យក្លឹប Atletico Madrid

-Jadon Sancho សញ្ជាតិ​អង់គ្លេស កំពុងលេងឲ្យក្លឹប Borussia Dortmund

-Matthijs De Ligt សញ្ជាតិ​ហូឡង់ កំពុងលេងឲ្យក្លឹប Juventus

-Ansu Fati សញ្ជាតិ​អេស្បាញ កំពុងលេងឲ្យក្លឹប FC Barcelona

-Kai Havertz សញ្ជាតិ​អាល្លឹម៉ង់ កំពុងលេងឲ្យក្លឹប Bayer Leverkusen

​បញ្ជាក់​ដែរ​ថា ​ពាន​រង្វាន់​នេះ​​កាល​ពី​ឆ្នាំ​មុន​បាន​ទៅ​លើ​ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម Ajax កីឡាករ​ Matthijs De Ligt ។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាសែត​អ៊ីតាលី tuttosport.com ​នៅ​ឆ្នាំ ២០០៣ ​អ្នក​ឈ្នះ​ដំបូង​គឺ​អតីត​​កីឡាករ​ Ajax លោក Rafael van der Vaart បន្ត​មក​ឆ្នាំ ២០០៤ កីឡាករ Wayne Rooney ឆ្នាំ ២០០៥ កីឡាករ Lionel Mesi និង​ឆ្នាំ​បន្ត​បន្ទាប់​កីឡាករ Sergio Aguero, Mario Balotelli, Paul Pogba Raheem Sterling និង Kylian Mbappe ឈ្នះ​នៅ​ឆ្នាំ ២០១៧៕

Matthijs De Ligt ឈ្នះពាន European Golden Boys 2018

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

;