ក្រុមហ៊ុន​ចិន ជួល​កោះមួយ​បាន​សម្រេច​ ពី​ប្រទេស​ដែល​ទើបតែ​បែកគ្នា​ជាមួយ​តៃវ៉ាន់

  • 2019-10-18 06:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន Sam Group បាន​ចុះកិច្ចព្រមព្រៀង​ជួល​កោះ Tulagi ពី​ប្រទេស Solomon ក្រោយ​ប្រទេស​នេះ​ផ្តាច់ចំណង​ជាមួយតៃវ៉ាន់ ហើយ​មកចង​មិត្ត​ជាមួយចិន។ នេះបើយោងតាម​ឯកសារ​ដែល​ South China Morning Post ទទួលបាន​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩។

ក្នុង​ឯកសារ​ដែលបែកធ្លាយ​នោះ បាន​លាត​ត្រដាង​ថា ក្រុម​ហ៊ុនចិនខាងលើ បានចុះ​កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្ត​ជាមួយ​រដ្ឋអំណាច​ខេត្តកណ្តាល (Central Province) របស់ Solomon ស្តីពីការជួលកោះ​ដែល​មាន​កំពង់ផែទឹកជ្រៅនេះ កាលពីថ្ងៃទី២២ ខែកញ្ញា​កន្លងទៅ។

Tulagi ជាកោះ​មួយដែលមានទំហំ ២គីឡូម៉ែត្រក្រឡា ជាមួយនឹងចំនួន ១២០០នាក់។ កោះ​នេះ​ធ្លាប់​ជាមួយ​មូលដ្ឋានទ័ព​ជើងទឹកជប៉ុន ហើយ​ក៏ជាសមរភូមិ​ក្តៅ​មួយផងដែរ ក្នុង​អំឡុងសង្គ្រាម​លោកលើកទី២។

ក្រុម​ហ៊ុន Sam Group អះអាងថា ​នឹង​អភិវឌ្ឍ​រោងចក្រចម្រាញ់​ប្រេងកាតមួយនៅលើកោះនេះ ព្រមទាំងជំរុញ​លើ​វិស័យ​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ នេសាទ និង​ទេសចរណ៍​ផងដែរ។ ប៉ុន្តែ​គេ​លើកឡើងថា វាមាន​សក្តានុពល​សម្រាប់​ធ្វើជាមូលដ្ឋាន​យោធារបស់ចិន។

តាម​កិច្ច​ព្រមព្រៀង​ បាន​បង្ហាញ​ឱ្យដឹងថា ខេត្តកណ្តាលរបស់ Solomon នឹង​ជួល​កោះទាំងមូល និង​កោះដែលនៅជុំវិញ ទៅ​ក្រុមហ៊ុនចិន Sam Group សម្រាប់​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​ឧស្សាហកម្មនានា​ដែល​សក្តិសម​ក្នុង​ការអភិវឌ្ឍ ដោយ​រួមមានទាំង​ការអភិវឌ្ឍប្រេង និង​ឧស្ម័ន។

សូម​រំលឹក​ថា កាលពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កោះសូឡូម៉ង់ (Solomon Island)  បានធ្វើការ​បោះឆ្នោត​ដើម្បី​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​រយៈពេល៣៦ឆ្នាំ​មកនេះ ហើយទៅ​ចងសម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​ចិន​វិញ។ ការ​បោះឆ្នោត​នេះ ទទួល​បាន​សំឡេង​គាំទ្រ​ដ៏ច្រើនលើស​លប់ ២៧​សំឡេង និង​អនុបវាទ ៦​សំឡេង។

នាយករដ្ឋមន្រ្តីសូឡូម៉ង់ លោក Manasseh Sogavare ធ្លាប់បាន​លើកឡើង​ថា ចិន​គឺ​ជាប្រទេស​ដែល​ផ្តល់​នូវ​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់​លោក៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

;