ចំណូល​ពន្ធ-អាករ ​ដែល​កម្ពុជា​ប្រមូល​បាន​ក្នុងរយៈពេល​៩ខែ ឆ្នាំ​២០១៩

  • 2019-10-21 07:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ​ប្រមូល​បាន (តាម​អនឡាញ) ក្នុងរយៈ​ពេល៩ខែ នៃឆ្នាំ​២០១៩ មាន​ចំនួន៨៧៣៤,៧ប៊ីលានរៀល (ជាង ២,១៨ពាន់លានដុល្លារ) ស្មើនឹង ៩៥,៤២%​នៃផែនការ​ដែលបាន​កំណត់។ នេះ​បើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩។

បើប្រៀបធៀបនឹង​រយៈពេល ៩ខែឆ្នាំ​២០១៨ ចំណូល​ពន្ធ-អាករ​ខាងលើនេះ កើនឡើង​ចំនួន ១៩៦៨,៣៤ពាន់លានរៀល (ជាង ៤៩២លានដុល្លារ) ស្មើនឹង ២៩,០៩%។

ប្រភេទ​ពន្ធ​សំខាន់​ៗ​ដែល​រួមចំណែក​ដល់​កំណើន​ចំណូលពន្ធ មានការកើនឡើង​គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹង​ឆ្នាំ​២០១៨ ក្នុងនោះ​រួមមាន អាករលើតម្លៃ​បន្ថែម (VAT) កើន ៣៣,០៥%, ពន្ធលើ​ប្រាក់​ចំណូលកើន ២៦,៨៦%, អាករ​ពិសេស​កើន ២៦,៥%, ពន្ធលើ​ប្រាក់​បៀវត្សកើន ១៦,៦៦% និង​ពន្ធលើ​ឈ្នួលផ្ទះ និង​ដី កើន ៧០,៣៣%។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់ក្នុងកិច្ចប្រជុំ​ថា ចំណូល​ពន្ធ​ក្នុងខែកញ្ញា ឆ្នាំ​២០១៩ ដែលមាន​ប្រមាណជា ២៣២,០៦លានដុល្លារ គឺ​ជា​ឯកតទគ្គកម្ម​មួយ​ថ្មី ដែល​ពុំធ្លាប់មាន​សម្រាប់​អគ្គនាយកដ្ឋានពន្ធដារ ព្រោះ​ខែកញ្ញា​ធ្លាប់​តែជា​ខែដែល​ប្រមូលចំណូលពន្ធ​មានកម្រិត​ទាបនៅឆ្នាំមុនៗ៕

អត្ថបទ៖ សំភី

;