រឿង​សំរាម​នៅខ្មែរ! សម្តេច ហ៊ុន សែន ថា​អាច​នឹង​ចាត់វិធានការ​ដូច​នៅសិង្ហបុរី នាអនាគត

  • 2019-10-22 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើបថា នាថ្ងៃអនាគត កម្ពុជាអាច​នឹង​ចាត់វិធានការ​ដូចនៅសិង្ហបុរី ជុំវិញបញ្ហាសំរាម​ដែល​ជាបញ្ហាដ៏ធំមួយ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖ «**បើប្រជាជនម្នាក់ៗកុំបោះចោលសំរាម ប្រហែល​ជាគ្មាន​សំរាម គ្មានថង់ប្លាស្ទីក ហើរតាមខ្យល់។ មកពីយើងស៊ីហើយៗបោះ ចង់ស៊ីនទ្រី ១០០ទៀត ក៏នៅតែងាប់ដែរ។ ថ្ងៃ​ក្រោយមាន​តែវិធីមួយ​ទេ ធ្វើដូច​សាំងហ្គាពួរ។ សាំងហ្គាពួរគេចាប់វ៉ៃ**...»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;