នាវាពិឃាដ​ជប៉ុន-ចិន ធ្វើសមយុទ្ធរួមគ្នា​ជាលើកដំបូង

  • 2019-10-24 07:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពជើងទឹក​ស្វ័យការពារ​ជប៉ុន និង​ចិន បាន​ធ្វើសមយុទ្ធរួមគ្នា​មួយឈ្មោះ «លំហាត់សុឆន្ទៈ» ដែល​នេះ​ជាលើក​ដំបូងហើយ ក្រោយ​ខកខាន​រយៈពេល​៨ឆ្នាំ ដោយសារ​ជម្លោះប្រជុំកោះ​នៅសមុទ្រចិនខាងកើត រវាង​ប្រទេស​ទាំង២។

ម​ការសេចក្តីថ្លែងការណ៍​ឱ្យដឹងពី​កងទ័ពជើងទឹក​ស្វ័យ​ជប៉ុន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៩ ឱ្យដឹងថា ក្នុងការ​ហ្វឹកហាត់​នេះ ជប៉ុន​ប្រើប្រាស់​នាវាពិឃាដ Samidare ឯចិន​ប្រើ​នាវាពិឃាដ Taiyuan ធ្វើឡើង​នៅ​ដែន​ទឹកភាគត្បូងនៃ​តំបន់ Kanto កោះ Honshu ប្រទេស​ជប៉ុន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៩។

គោលបំណង​នៃការ​ធ្វើសមយុទ្ធ​ដើម្បី​បង្កើន​ជំនាញកល​យុទ្ធ ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការយោគយល់គ្នាទៅវិញទៅមក​រវាងយោធាទាំង២៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;