ខេត្ត​ក្រចេះ ចាប់​ផ្ដើម​ប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ពី​ថ្ងៃ​នេះ​ហើយ

  • 2019-10-25 01:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តក្រចេះ សហការជាមួយរដ្ឋបាលជលផល មន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអង្គការ WWF គ្រោងរៀបចំ “ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩” ក្រោម​ប្រធាន​បទ “កើនផ្សោត កើនទេសចរ កើនជីវភាព” ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៩ នៅ​ក្រុងក្រចេះ ខេត្តក្រចេះ។

ការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គនេះ រៀបចំឡើងដោយចូលរួមអបអរ​សារទរ​ទិវា​សត្វ​ផ្សោត​ពិភព​លោក (World Dolphin Day) ដែលតែងតែប្រារព្វនៅថ្ងៃទី៣០ ខែតុលា រៀងរាល់ឆ្នាំ និង​សំដៅ​លើក​កម្ពស់​កិច្ចការងារអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្ររបស់ពិភពលោក តាមរយៈ​ការ​អភិវឌ្ឍឲ្យទៅជា ផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងមាននិរន្តរភាពទាំងលក្ខណៈ​ជីវសាស្ត្រ​របស់​សត្វផ្សោត និងកំណើន ទេសចរ។

ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ នឹងរៀបចំរយៈពេល ០៣ថ្ងៃ ដោយមានរៀបចំកម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៌ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនា​សត្វផ្សោត​ និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;