​​ពាន Carabao Cup៖ ក្រុម​ខ្លាំង​ៗ​អង់គ្លេស ឈ្នះ​ទាំងអស់​យប់​មិញ(មាន​វីដេអូ)

  • 2019-10-30 03:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​ Carabao Cup ​ឆ្នាំ​ ២០១៩ ឬ EFL Cup បាន​ឈាន​ដល់​វគ្គ ១៦ ក្រុម​ហើយ ​ក្នុង​នោះ​មាន​ក្រុម​ត្រូវ​តតាំង​​គ្នា​ចំនួន ៨ គូ​ដែល​មាន​យប់មិញ​នេះ​មាន​ ៥ គូ​សុទ្ធ​តែ​អាច​យក​បាន​ជយ​ជម្នះ​​ទាំង​អស់ ខណៈ​ក្រុម​ Manchester City និង​ Leicester City កក់​កៅអី​វគ្គ ៨ ក្រុម​រួច​ហើយ។

Manchester City កក់​កៅអី​វគ្គ ៨ ក្រុម​ /រូបថត៖ skysport
គូ​ទាំង ៥ នោះ​​មាន​ដូច​ជា៖

-Manchester City ៣-១ Southampton

-Burton ១-៣ Leicester City

-Everton ២-០ Watford

-Crawley Town ១-៣ Colchester

-Oxford United ១-១ Sunderland (៤-២ ប៉េណាល់ទី)។

ចំណែក ៣ គូ​ទៀត​ត្រូវ​លេង​នៅ​រាត្រី​ថ្ងៃ ៣១ តុលា​នេះ​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ ៨ ក្រុម​មាន​ដូចជា ​Liverpool ត្រូវ​ជួប Arsenal ខណៈ​ដែល Aston Villa ត្រូវ​ស្វាគមន៍ Wolve និង​មួយ​គូ​ទៀត​គឺ Chelsea ត្រូវ​លេង​ជាមួយ Manchester United ៕

Oxford ឡើងវគ្គ ៨ ក្រុមជាលើកទី ៥ ក្រោយឈ្នះបាល់ប៉េណាល់ទី /រូបថត៖ skysport
Christian Fuchs ថើប Kelechi Iheanacho បន្ទាប់ពីជួយក្រុមនាំមុខ ១-០ លើក្រុម Burton / រូបថត៖ lcfc

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;