ក្រោយរៀបចំទិវាសត្វផ្សោត​នៅខេត្តក្រចេះភ្ញៀវទេសចរកើនជាង ១០០% ក្នុងខែតុលានេះ

  • 2019-10-31 08:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា ​កន្លង​ទៅថ្មីៗនេះ ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅខេត្តក្រចេះ នាកំ​ឡុង​ខែតុលា ឆ្នាំ​២០១៩​នេះ មាន​ការកើនឡើងក្នុងអត្រា ១០៩.៧% ក្នុងនោះមានប្រមាណជាង ៤ម៉ឺននាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក ជួប រតនា ប្រធានមន្ទីរទេចរណ៍ខេត្តក្រចេះ បានថ្លែងបា្រប់ Fresh News នៅ​ថ្ងៃទី៣១ ខែតុលានេះ។

រូបភាព៖ WWF-Cambodia

គូស​បញ្ជាក់​ដែរ​ថា​ ក្រោយ​ព្រឹត្តិការណ៍ខាងលើបានធ្វើឲ្យចំនួនទេសចរសរុបប្រចាំខែតុលា ឆ្នាំ២០១៩ មានកំណើនលើលការរំពឹងទុក ដែល​មាន​ចំនួនទេសចរសរុប ៤៣ ៩៨៥នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសច​អន្តរជាតិ​មាន​ចំនួនសរុប ២ ០៩៤រូប កើនឡើង ១៦% នេះបើប្រៀបធៀបជាមួយខែតុលា ឆ្នាំ​២០១៨។

លោកបានបន្តជំហររៀបចំទិវាសត្វផ្សោតទន្លេមេគង្គសម្រាប់ ឆ្នាំ២០២០ ឲ្យ​កាន់​តែ​អធិក​អធម​បន្ថែម​ទៀត និងគ្រោងរៀបចំកែលម្អរមណីយដ្ឋាន «អន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និង​ជា​មជ្ឈមណ្ឌលអប់រំជីវសាស្ត្រសត្វផ្សោតទន្លេមេគង្គលើកដំបូងនៅកម្ពុជា៕

អត្ថបទ៖ ម៉េងងី

;