អ្នក​សុំ​ទាន​សង្ហារ​បំផុត​ប្រទេស​ចិន ត្រូវ​គេ​ឲ្យ​៥​ពាន់​ដុល្លារ​ដើម្បី​ជា​ម៉ូដែល

  • 2019-11-04 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រូបភាព​តែ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​អ៊ីនធឺណិត អ្នក​សុំ​ទាន​ម្នាក់​បាន​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ ហើយ​ក្រោយ​រយៈ​ពេល​៩​ឆ្នាំ​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ចងចាំ​លោក។

ជាមួយ​នឹង​​ការ​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​នៃ​អ៊ីនធឺណិត គ្មាន​អ្វី​ដែល​ចម្លែក​ទេ​ដែល​មនុស្ស​ម្នាក់​អាច​ល្បី​ផ្ទុះ ប្រសិន​បើ​រូប​ភាព​របស់​គេ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ជាក់​ស្ដែង អ្នក​សុំ​ទាន​ម្នាក់​មក​ពី​ប្រទេស​ចិន​ឈ្មោះ Zing Guo Yun គឺ​ជា​ករណី​ដូច​បាន​រ៉ាយរ៉ាប់​ខាង​លើ​តែ​ម្ដង។

តាម​នោះ​ដែរ បុរស​មក​ពី​ខេត្ត Jiangxi ប្រទេស​ចិន បាន​ចេញ​ប្រកប​របរ​ ​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម៉្លេះ​ដើម្បី​ផ្ញើ​លុយ​ទៅ​ចិញ្ចឹម​គ្រួសារ។ ជា​អកុសល គ្រួសារ​លោក​ត្រូវ​បាន​ចោរ​ប្លន់​អស់​ ទ្រព្យ​​សម្បត្តិ​ដែល​ធ្វើ​ឲ្យ​លោក​គ្មាន​អ្វី​នៅ​នឹង​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រពន្ធ​របស់​លោក​ក៏​ត្រូវ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ផង​ដែរ។

រឿង​អកុសល​កើត​ឡើង​ច្រើន​ពេក ធ្វើ​ឲ្យ​បុរស​ខាង​លើ កើត​សរសៃ​ប្រសាទ ដើរ​តែលតោល​តាម​ផ្លូវ ហើយ​ក្លាយ​ជា​អ្នក​សុំ​ទាន។ នៅ​ពេល​នោះ លោក​ក៏​លែង​បាន​ទាក់ទង​ទៅ​កាន់​អ្នក​ផ្ទះ​ទៀត។ អ្នក​ផ្ទះ​លោក ស្មាន​តែ​លោក​ស្លាប់បាត់​ហើយ រហូត​ទាល់​តែ​ឃើញ​រូប​លោក​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។

រូបភាព​នោះ​ត្រូវ​បាន​បង្ហោះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ពេល​លោក​កំពុង​លោក​កំពុង​ដើរ​សុំ​ទាន​តាម​ផ្លូវ។ ភ្លាម​ៗ​នោះ លោក​ស្រាប់​តែ​ល្បី​ផ្ទុះ​តែ​ម្ដង​ដោយ​សារ​តែ​រូប​រាង​សង្ហារ​របស់​លោក។ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា លោក​មើល​ទៅ​មិន​ខុស​ពី​តារា​សម្ដែង​ឡើយ។ ក្រោយ​ពេល​រូប​នេះ​ត្រូវ​គេ​ចែក​រំលែក លោក​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ធ្វើ​​ជា​តារា​ម៉ូដែល​ឲ្យ​ក្រុមហ៊ុន​មួយ​ជាមួយប្រាក់​ខែ​៥០០​០​ដុល្លារ។

យ៉ាងណាក្ដី ដោយ​សារ​តែ​កើត​សរសៃប្រសាទ លោក​​តក់​ស្លុត​ខ្លាំង​ពេល​ត្រូវ​គេ​ថត​រូប។ បន្ទាប់​មក សប្បុរស​ជន​ជា​ច្រើន​បាន​ជួយ​លោក​ឲ្យ​ជួបជុំ​គ្រួសារ​ឡើង​វិញ។ ជា​អកុសល​នៅ​ឆ្នាំ២០១៦ ដោយ​សារ​តែ​មិន​ចង់​ឲ្យ​គ្រួសារ​លំបាក លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៀត ហើយ​មក​ដល់​ពេល​នេះ​គេ​មិន​បាន​ដឹង​ថា​លោក​នៅ​ទី​ណា​នោះ​ឡើយ៕

ចុចអានបន្ត៖ ក្រោយ​សង​លុយ​រដ្ឋអស់​ពី​ខ្លួន Fan Bingbing នៅ​ជំពាក់​គេ​ជាង​៩០​លាន​ដុល្លារ តែ​គ្មាន​សមត្ថភាព​សង

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

;