Apple រកប្រាក់​ចំណូល​បានច្រើន​បំផុត មិនខ្វល់រឿងលក់ iPhone ធ្លាក់ចុះ

  • 2019-11-04 08:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូល​របស់​ក្រុមហ៊ុន Apple ក្នុងត្រីមាសទី៤ នៃឆ្នាំ​សារពើពន្ធ២០១៩​កន្លងទៅ​នេះ (គិតត្រឹមចុងខែតុលា) បាន​ឈានដល់​កំណត់ត្រាថ្មី គឺប្រមាណ ៦៤ពាន់លាន​ដុល្លារ ពោលគឺ​កើនឡើង ២% បើ​ធៀបនឹង​ត្រីមាសទី៤ នៃ​ឆ្នាំ​សារពើពន្ធ​២០១៨។

យ៉ាងណាមិញ ការកើនឡើង​ប្រាក់​ចំណូល​នេះ គឺ​បាន​មកពី​កំណើន​ចំណូល​សេវាកម្ម នាឡិកា​ឆ្លាតវៃ និង​ iPad តែធ្លាក់​ចុះ​ការ​លក់ iPhone។ ចំណូល​ពីការ​លក់ iPhone បានត្រឹម​ប្រមាណ ៣៣,៣៦ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៩,២% បើប្រៀបធៀប​ឆ្នាំមុន។

ក្រុមហ៊ុន Apple បាន​ព្យាករថា នៅត្រីមាសទី១ នៃ​ឆ្នាំ​សារពើពន្ធ២០២០ នឹង​អាចរកចំណូលបានពី ៨៥,៥ ដល់ ៨៩,៥ពាន់លានដុល្លារ កើនឡើងពី ៨៤,៣ពាន់លាន​ដុល្លារ ដែលខ្លួនរក​បានកាលពីត្រីមាសទី១ នៃឆ្នាំ​សារពើពន្ធ២០១៩៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សំភី

;