នាយករដ្ឋមន្រ្តី​វៀតណាម ទទួលបាន​ញញួរពីលោក​ប្រាយុទ្ធ

  • 2019-11-05 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៥ ដែល​ធ្វើឡើង​នៅប្រទេស​ថៃ បាន​បិទបញ្ចប់ហើយ​កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ​ក្នុងពិធីបិទកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីថៃ លោក ​ប្រាយុទ្ធ ចាន់អូចា បាន​ប្រគល់ញញួរ​ជូន លោក​ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​ទទួល​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៦ និង​លើកទី៣៧ ​ក្នុងឆ្នាំ​២០២០​ខាងមុខ។

បន្ទាប់ពី​ទទួល​បាន​ញញួរ​ជា​ប្រធានអាស៊ាន​បន្តវេន​ លោក​នាយករដ្ឋមន្រ្តី​វៀតណាម បានធ្វើការ​ប្តេជ្ញាចិត្ត​ចំពោះមុខ​មេដឹកនាំ​អាស៊ាន ក្នុងការ​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំ​២០២០ ឲ្យកាន់តែ​ទទួលបាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត ពិសេស​គឺដើម្បី​បម្រើ​ឲ្យផល​ប្រយោជន៍ នៃប្រជាជន​អាស៊ាន​ទាំងជាង ៦៥០លាន​នាក់៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;