ក្រោយ​បាញ់បង្ហោះ​ ៤០ឆ្នាំ យាន​អវកាស​របស់ NASA ទី២ បាន​ចេញ​ផុតពី​ដែន​អំណាច​ព្រះអាទិត្យ

  • 2019-11-05 04:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Voyager 2 របស់​អង្គការ​ណាសា បានក្លាយ​ជាយានអវកាស​ទី២ ដែល​ឈាន​ដល់ចំណុចឆ្ងាយ​បំផុត​នៃប្រព័ន្ធ​ព្រះអាទិត្យ ពោលគឺ​ដល់ចំណុច​មួយ ដែល​មានចម្ងាយ ១៧,៧ពាន់លានគីឡូម៉ែត្រ​ពីព្រះអាទិត្យ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ចំណុចនេះ​ហៅថា «Interstellar Space» ដែល​ជាកន្លែង​បញ្ចប់នៃដែន​ម៉ាញេទិច​របស់ព្រះអាទិត្យ។ នេះបើតាម​របាយការណ៍​ដែលទើបតែផ្សព្វផ្សាយ​កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

បងប្អូនរបស់វា គឺ Voyager 1 ក៏បានធ្វើ​ដំណើរ​ដល់ចុងបញ្ចប់ និង​ចាកចេញពី​ប្រព័ន្ធព្រះអាទិត្យ​ផងដែរ កាលពីឆ្នាំ​២០១២ ប៉ុន្តែ​នៅកន្លែង​ផ្សេងគ្នា ខុសពី​ទីតាំង Voyager 2។

យាន Voyager ទាំង២នេះ ត្រូវបាន​បាញ់បង្ហោះ​កាលពីឆ្នាំ​១៩៧៧ ដែលមាន​បេសកកម្ម​រុករកភព​នានា​ដែល​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ។ បច្ចុប្បន្ននេះ វាកំពុងរករក​នៅ​ក្នុងលំហអវកាស ដែល​នៅជាយប្រព័ន្ធព្រះអាទិត្យ ឬផុតពី​ដែន​អំណាច​របស់​ព្រះអាទិត្យ។

ក្នុងដំណើរ​របស់វាទាំង២ គឺ​បាន​ឆ្លងកាត់​ភពក្នុងប្រព័ន្ធព្រះអាទិត្យមួយចំនួនផងដែរ។ ក្នុងនោះ Voyager 1 បាន​ហោះកាត់​ភព​ជូពិទ័រ និង​ភពសៅរ៍ ឯ Voyager 2 ឆ្លងកាត់​ភព​ជូពិទ័រ ភពសៅរ៍ ភពអ៊ុយរ៉ានុស និង​ភពណិបទូន៕

សូមទស្សនាវីដេអូ៖

ប្រភព៖ National Geographic ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;