កម្ពុជាធ្វើសន្និសីទស្តី​ដំណើរការ​រៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

  • 2019-11-05 06:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធសន្តិភាព​សកល បានធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃ១៨-២០ ខែវិច្ឆិកាខាងមុខនេះ នៅភោជនីដ្ឋានទន្លេបាសាក់១។

លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ បានថ្លែងថា​ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​ លើកទី២​ មានសារ:សំខាន់ណាស់​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទួះ​ ដោយកិច្ចប្រជុំនេះមានប្រទេសជាង៥០​ចូលរួម​ ក្នុងនោះមានប្រធានាធិបតី​ នាយករដ្ឋមន្ត្រី​ សមាជិកព្រឹទ្ធសភា​ និងភាគីពាក់ព័ន្ធ​។

លោកបណ្ឌិត Julius Malicedem ជានាយកអង្គការសហព័ន្ធសន្តិភាពសកល តំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា​ សហព័ន្ធសន្តិភាពសកល សូមថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែលបានអនុញ្ញាតអោយសហព័ន្ធសន្តិភាពសកល រៀបចំកិច្ចកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃ១៨-២០ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅកម្ពុជា​។ ហើយ​កិច្ចប្រជុំនេះមានប្រតិភូជាង៥០ប្រទេសចូលរួម។ ប្រធានបទកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​ គឺការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន​ សន្តិភាព​ ការផ្សះផ្សាជាតិ​ ការពឹងអាស្រ័យគ្នាទៅវិញទៅមក​ និងគុណតម្លែជាសកល។

លោកបញ្ជាក់ថា​ សហព័ន្ធសន្តិភាពសកល មានសាខាជាង១៥០ប្រទេស។

សូមបញ្ជាក់ថា កិច្ចប្រជុំនោះដែរពិភាក្សាលើប្រធានបទ៖ការដោះស្រាយបញ្ហាប្រឈម សន្តិភាព ការបង្រួបបង្រួប ផ្សះផ្សាជាតិ វិបុលភាពនិងគុណតម្លៃជាសាកលនិងការណងឹងពាក់អាស្រ័យគ្នា៕

អត្ថបទ៖ សោភា

;