រដ្ឋមន្រ្តីទេសចរណ៍​ឥណ្ឌូណេស៊ី​​ថ្មី ប្រកាស​ដាក់ខ្លួន​សុំរៀនសូត្រ​ពី​មន្រ្តីជំនាញ​ក្រោម​ឱវាទ

  • 2019-11-06 06:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Wishnutama Kusubandio រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ឥណ្ឌូណេស៊ី ដែលទើបតែងតាំងថ្មី បាន​ប្រកាស​ក្នុងពិធីមួយ​​កាលពីចុងខែតុលាកន្លងទៅថា លោក​បាន​ទទួលតំណែងនេះ ទាំងដែលលោក​នៅមាន​ចំណេះ​ដឹងតិចតួចនៅឡើយអំពីទេសចរណ៍ ម្លោះហើយ​លោកចង់​រៀន​សូត្រ​បន្ថែម និងសុំការគាំទ្រ​ពី​មន្រ្តីជំនាញ​របស់​ក្រសួង និង​ក្មេងៗជំនាន់ក្រោយ។

រដ្ឋមន្រ្តី​ថ្មីដែលជាអ្នកផលិត​កម្មវិធីទូរទស្សន៍ល្បីៗបំផុត​នៅឥណ្ឌូណេស៊ី​រូបនេះ បានបន្ថែម​ថា ក្នុងរយៈពេល១០០ថ្ងៃបន្ទាប់ លោក​គ្រោង​នឹង​ស្វែងយល់បន្ថែម​អំពី​ទេសចរណ៍​ក្នុងស្រុក។

​ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកឥណ្ឌូណេស៊ីកាន់តែច្រើន រដ្ឋមន្រ្តីដែលត្រូវបានតែងតាំងកាលពីថ្ងៃទី២៣តុលារូបនេះ បញ្ជាក់ថា ភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក ត្រូវការបង្កើត​នូវការទាក់ទាញ​ដែលមានគុណភាពខ្ពស់ ពោលគឺ​គិតពីគុណភាពជាងបរិមាណ។ «យើងមិនចាំបាច់ត្រូវរៀបចំព្រឹត្តិការណ៍ទេសចរណ៍ច្រើននោះទេ ប៉ុន្តែគួរផ្តោតលើ​ព្រឹត្តិការណ៍ពិសេសតែពីរបីទៅបានហើយ»៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;