អតីត​នាយក​រដ្ឋមន្រ្តី​អង់គ្លេស សួរ​សំណួរ​នេះ អាច​ធ្វើឱ្យ​លោកត្រាំ ប្តូរ​ពាក្យ​និយាយ​ឡើងវិញ

  • 2019-11-06 07:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tony Blair ដែលកាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស ពីឆ្នាំ​១៩៩៧ ដល់ ២០០៧ បាន​ដាក់សំណួរ​ទៅកាន់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា «America First or America Alone?»។ លោក​លើកឡើង​ដូច្នេះ ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ CNBC កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៩។

លោក​ថ្លែងថា អាមេរិក ត្រូវ​តែសំឡឹង​មើលពីគោលជំហររបស់ខ្លួន​ក្នុងទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ដូចជា​អឺរ៉ុប​ជាដើម ដោយ​លោក​ថា មានការ​បារម្ភ​ចំពោះ​អាមេរិកថា​អាចនឹង​ដាក់ខ្លួន​ជាអាទិភាព​ទីមួយ ឬនៅតែ​ដាច់​ដោយឡែកពីគេ។

«មានការ​ព្រួយបារម្ភ​គ្រប់ពេលវេលា ខ្ញុំ​គិតថា​មិន​ត្រឹមតែ​នៅអឺរ៉ុប​ទេ ប៉ុន្តែប្រទេសក្រៅអឺរ៉ុប​ដទៃទៀត​ផងដែរ ថាតើ​អាមេរិក​ឈរនៅចំណុច​មួយណា​ រវាង អាមេរិក​ទី១ (America First) និង អាមេរិក​ឯកា (America Alone)?»។

គួរដឹងថា លោក ដូណាល់ ត្រាំ តែងប្រើពាក្យ «America First» សំដៅទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ភូមិសាស្រ្តនយោបាយ​ជាដើម។ ក្នុងនោះ​អ្វីដែលធ្វើឱ្យមាន​ការថ្នាំងថ្នាក់​ខ្លាំង​ពីប្រទេសនានា​នោះ គឺពាណិជ្ជកម្ម ដែល​រដ្ឋបាល​លោក បាន​ដំឡើងពន្ធ​នាំចូល ក្នុងគោលបំណងឱ្យក្រុមហ៊ុន​អាមេរិក​ មក​បង្កើត​រោងចក្រ​ក្នុងស្រុក​វិញ ដើម្បីបង្កើត​ការងារដល់ពលរដ្ឋ​អាមេរិក៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

;