ទីបំផុត! ថ្ម​និងដី ដែល​យក​មកពី​ភព​ព្រះចន្ទ​កាលពីជាង ​៤០ឆ្នាំ​មុន ត្រូវ​បាន​មនុស្ស​ប៉ះ​ជាលើក​ដំបូង​ហើយ

  • 2019-11-07 02:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្រ្ត​អង្គការ NASA បាន​បើក​ប្រអប់​កញ្ចក់​ដែល​រក្សា​ទុក ថ្ម និង​ដី​ភពព្រះចន្ទ ជាលើក​ដំបូង កាលពី​ថ្ងៃទី៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៩។ ដី និង​ថ្មភព​ព្រះចន្ទ​នេះ ត្រូវបាន​នាំយក​មកភព​ផែនដី ដោយអ្នកអវកាស​នៃ​បេសកកម្ម​អាប៉ូឡូទី១៧ កាលពីឆ្នាំ​១៩៧២។

គោលបំណង​នៃការបើកយកថ្ម និងដីភពព្រះចន្ទនេះ គឺដើម្បី​ឱ្យអ្នកវិទ្យាសាស្រ្ត​សិក្សាបន្ថែម​អំពី​ភពនេះ មុន​ការ​ចាប់ផ្តើម​នូវ​បេសកកម្ម​ថ្មី​ដែលមានឈ្មោះ «Artemis» ដែល​ NASA គ្រោងនឹង​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះចន្ទ​ម្តងទៀត ហើយ​គ្រោងបន្តឆ្ពោះទៅកាន់ភព​អង្គារ។

លោក Charles Shearer អ្នកវិទ្យាសាស្រ្តម្នាក់​របស់​ NASA បាន​និយាយថា៖ «ការ​រកឃើញគំរូ (ថ្ម និងដី) ទាំងនេះ នឹង​ផ្តល់​ឱ្យ​ NASA នូវ​ពន្លឺថ្មី​អំពី​ភពព្រះចន្ទ រួមទាំង​ប្រវត្តិ​នៃផលប៉ះពាល់​ផ្ទៃដី​ភពព្រះចន្ទ របៀប​នៃការ​បាក់ដី និង​ការវិវត្ត​ផ្ទៃដីភពព្រះចន្ទ»។

គួរ​ជម្រាប​ថា មូលហេតុដែលគេរក្សាទុកមិនប៉ះ ថ្ម និងដីភពព្រះចន្ទទាំងនេះ គឺដើម្បី​រង់ចាំ​ឱ្យអ្នកវិទ្យាសាស្រ្ត​ បង្កើតនូវបច្ចេកវិទ្យាថ្មីៗទំនើប ដែល​អាចវិភាគទិន្នន័យ​កាន់តែច្បាស់លាស់ត្រឹមត្រូវ​អំពីគំរូទាំងនេះ៕

ប្រភព៖ NASA ប្រែ​សម្រួល៖ សំភី

;